ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់ការនាំចូលគ្រឿងញៀន ឬផលិតក្នុងស្រុកឱ្យបានម៉ឺងម៉ាត់បំផុត

សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់ការនាំចូលគ្រឿងញៀន ឬផលិតក្នុងស្រុកឱ្យបានម៉ឺងម៉ាត់បំផុត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ត្រូវស្រាវជ្រាវ និងទប់ស្កាត់ចំពោះបញ្ហាគ្រឿងញៀន ឱ្យបានម៉ឺងម៉ាត់បំផុតកុំឱ្យក្រុម ឧក្រិដ្ឋជនគ្រឿងញៀន នាំចូល ឬផលិតក្នុងប្រទេសឱ្យសោះ ពីព្រោះប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចបង្រ្កាបបានគ្រឿងញៀនជាច្រើនកញ្ចប់។

ការជំរុញបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា «ហេតុដូច្នេះ សមត្ថកិច្ចជំនាញទាំងអស់ត្រូវធ្វើការស៊ើបសង្កេតឱ្យស៊ីជម្រៅចំពោះបញ្ហានេះឱ្យម៉ងចត់កុំឱ្យមានឱ្យសោះ ពីព្រោះគ្រឿងញៀនវាធ្វើបាត់បង់ធនធានមនុស្ស ដល់យុវវ័យទៅថ្ងៃអនាគត»។

សម្តេចពិជ័យ ទៀ បាញ់ បានបន្តថា ប្រទេសមានសន្តិភាពមានសេរីភាព ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំកកម្លាំងកាយ កម្លាំងចិត្ត ដើម្បីផ្តល់សន្តិភាពសេរីភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើគ្រប់វិស័យដែលធ្វើឱ្យមានភាពល្បីល្បាយលើឆាកអន្តរជាតិ ហើយអ្វីដែលសំខាន់សម្តេចតេជោ បានគិតគូរចំពោះបញ្ហាសុខភាពប្រជាពលរដ្ឋទូទាំង ប្រទេសដែលជាបញ្ហាប្រឈមជាងគឺហាបរិបទកូវីដ១៩ សម្តេចបានស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋទាំងកុមារ ទាំងមនុស្សចាស់ជរាឱ្យបានគ្រប់ៗគ្នា។

ក្នុងពិធីបិទសន្និបាតនេះ សម្តេចពិជ័យ ទៀ បាញ់ ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននៅសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកម្ពស់ជីវភាពរស់នៅ និងបន្តការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងចូលរួមទប់ស្កាត់ជំងឺកូវិដ១៩ ក្នុងការផ្សព្វផ្សាយបានយ៉ាងទូលំទូលាយនូវវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»។

សម្តេចក៏បានកោតសសើរចំពោះចំពោះថ្នាក់ដឹកនាំក្នុងខេត្តកោះកុង ទោះបីប្រទេសជាតិស្ថិតក្នុងបរិបទកូវីដ១៩ យ៉ាងណាក៏ដោយ ក៏អាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ នៅតែអភិវឌ្ឍរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការពារសន្តិសុខសុវត្ថិភាព បានល្អគ្រប់មូលដ្ឋានក្នុងទឹកដីខេត្តកោះកុងជានិច្ច៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.