ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ភ្ញៀវ​ទេសចរណ៍​សំរុក​មក​លំហែ​នៅ​មាត់​ឆ្នេរកែប​ដូច​ទឹកបាក់​ទំនប់​នា​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នា​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំរកា​នព្វស័ក ព​.​ស​២៥៦១​នេះ​ភ្ញៀវ​ទេសចរណ៍​បាន​សំរុក​មក​លំហែ កម្សាន្ត​នៅ​រមណីយដ្ឋាន​មាត់​ឆ្នេរកែប​ដូច​ទឹកបាក់​ទំនប់​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​បង្ហាញ​កាលពី​រសៀល​ថ្ងៃ​ទី​១៩​ខែ​មេសា ឆ្នាំ​២០១៧​។​

​ជាទូទៅ​គេ​បានកត់សម្គាល់​ឃើញ​ថា ក្រុម​អ្នក​ទេសចរណ៍​តែងតែ​សំរុក​មកកាន់​តំបន់​រមណីយដ្ឋាន​ឆ្នេរ​កែប នា​ឱកាស​បុណ្យ​ជាតិ​ធំៗ ដូចជា​ចូលឆ្នាំ​សកល ចូលឆ្នាំ​ប្រពៃណី​ជាតិចិន​-​វៀតណាម ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​និង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម​។​ក្រៅពី​នោះ​ពិធី​ផ្សេងៗ​ឬ​ថ្ងៃ​សៅរ៍ អាទិត្យ​គ្រាន់តែ​មាន​បន្ទាប់បន្សំ​ប៉ុណ្ណោះ ។ ចំពោះ​ពិធី​ចូលឆ្នាំថ្មី ឆ្នាំរកា​នព្វស័ក ព​.​ស​២៥៦១ គ​.​ស​២០១៧​នេះ​ថ្វី​ត្បិត​អាកាសធាតុ​ក្តៅហែង​បែបណា នៅតែ​មាន​ការកើនឡើង​ដ៏​លើសលប់​ពី​សំណាក់​ក្រុម​អ្នក​ទេសចរណ៍​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ពិសេស​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ដោយ​កំណើន​នេះ​វា​មាន​សន្ទុះ​គួរឲ្យកត់សម្គាល់ បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន​គឺ​មាន​កំណើន​ប្រហែល​២៥​ភាគរយ​ឯណោះ ហើយ​ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៤​រហូត​ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៧​ដែល​ជា​ថ្ងៃ​បញ្ចប់​ពិធី​ចូល​ឆ្នាំ​គឺ​មាន​រថយន្ត​តូច ធំ ចូល​មក​ទស្សនា ល​ម្ហែ កម្សាន្ត​ប្រមាណ​ជាង​១៣០០០​គ្រឿង​និង​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​មក​លម្ហែ កម្សាន្ត​ប្រមាណ​ជាង​១១​ម៉ឺន​នាក់​ផងដែរ​។​

​ដោយ​ផ្អែក​លើ​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ គេ​បាន​ផ្តោតអារម្មណ៍​ថា ការ​កំណើន​មនុស្ស​ដ៏​លើសលប់​ខាងលើ​នេះ​អាចមកពី​បច្ចុប្បន្ន​តំបន់​រមណីយដ្ឋាន​ឆ្នេរកែប​មាន​សន្តិសុខ​និង​ធានា​សុវត្ថិភាព​បាន​ល្អប្រសើរ​ជូន​ក្រុម​អ្នក​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ពិសេស​កក្តា​ដ៏​ចម្បង​គឺ​ការធានា​បរិស្ថាន ការ​ធ្វើ​អនាម័យ​បាន​ទាន់ពេលវេលា​ដែល​អាច​ផ្តល់​នូវ​សេវា​ទេសចរណ៍​បាន​ទូលំទូលាយ​ទៀតផង​។​
​ជាង​នេះ​ការរៀបចំ​របៀបរៀបរយ​លើ​សេវា​សាធារណៈ ពិសេស​ផ្នែក​សុវត្ថិភាព​ចំណីអាហារ​នឹង​ត្រូវ​ចាត់ទុកជា​ប្រធានបទ​មួយ​ក្តៅ​គគុក​និង​ចាំបាច់​បំផុត ដើម្បី​ជៀសវាង​ការប្រើប្រាស់​សារធាតុ​គីមី​ឬ​ការកេងបន្លំ​ណាមួយ​ពី​សំណាក់​ក្រុមអាជីវករ ។

​ម្យ៉ាងទៀត ក្នុង​ឆ្នាំ​២០១៧​នេះ ដោយសារ​ការខិតខំ​ជម្រុញ​ឥតឈប់ឈរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​កែប ក្នុង​ការចង្អុលបង្ហាញ​ដើម្បី​រៀបចំ​និង​អនុវត្ត​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ពិសេស​ការបង្ហាញ​ទិសដៅ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​សំរាប់​កែលំអ​ជា​ជំហានៗ​ផងដែរ ទើប​ពេលនេះ​ធ្វើឲ្យ​តំបន់​រមណីយដ្ឋាន​ឆ្នេរកែប​កាន់តែ​មាន​សោភណភាព​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​និង​មានការ​ស្ងើចសរសើរ​ពី​សំណាក់​មហាជន​។​

​ទោះបី​បែបណា​ក៏​មាន​ការលើកឡើង​ពី​មជ្ឈដ្ឋាន​មួយ​ផ្នែក​តូច ដែល​គេ​ត្អូញត្អែរ​ពី​ករណី​ប្រឈម​មួយចំនួន ដូចជា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​ទាក់ទិន​នឹង​សណ្តាប់ធ្នាប់​សាធារណៈ​តែម្តង គឺ​ការ​មាន​ដាក់​តង់​ឬ​ក្រាលកន្ទេល​ក្រោម​ដើមឈើ​ពី​សំណាក់​អាជីវករ​មួយ​ក្តាប់​តូច​ដើម្បី​កេង​ប្រយោជន៍​ដែល​ជា​បញ្ហា​មួយ​ពិបាក​រក​ទី​ចំណត​យានយន្ត ព្រោះ​រយៈពេល​៣​ថ្ងៃនេះ​តំបន់​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ​មាន​ក្រុម​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​រាប់មឺុន​នាក់​និង​មាន​រថយន្ត​តូច ធំ មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ទាំង​ទីជិត​និង​ទី​ឆ្ងាយ​មាន​ចំនួន​ច្រើន​លើសលប់​ផងដែរ ៕
​រិទ្ធ​

img20170420c1 (3) img20170420c1 (1) img20170420c1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.