ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

លោក​ សម រង្ស៉ី និងមេខ្លោងផែនការផ្តួលរំលំរដ្ឋាភិបាល៦នាក់ ត្រូវ​តុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ, កាត់ទោសអ្នករួមគំនិត១៤នាក់ ឱ្យជាប់ម្នាក់៥ឆ្នាំ

លោក​ សម រង្ស៉ី និងមេខ្លោងផែនការផ្តួលរំលំរដ្ឋាភិបាល៦នាក់ ត្រូវ​តុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ, កាត់ទោសអ្នករួមគំនិត១៤នាក់ ឱ្យជាប់ម្នាក់៥ឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក​ សម រង្ស៉ី និងមេខ្លោងផែនការផ្តួលរំលំរដ្ឋាភិបាល៦នាក់ ត្រូវ​តុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ, កាត់ទោសអ្នករួមគំនិត១៤នាក់ ឱ្យជាប់ម្នាក់៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងមេខ្លោងក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល ចំនួន៦រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ ព្រមទាំងផ្តន្ទាទោសជនរួមគំនិត១៤នាក់ទៀត ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឱ្យព្យួរទោសមួយចំនួន។

​នៅ​ក្នុង​សវនាការកាត់ទោស លោក សម រង្ស៉ី និងបក្ខពួក​ខាងលេីនេះ​ មានសមាសភាពដូចជា៖ ប្រធានក្រុមប្រឹក្សា លោក រស់ ពិសិដ្ឋ, ចៅក្រមប្រឹក្សា លោកអ៉ឹម វណ្ណះ និងលោកស្រី សឿង ចរិយា, តំណាងអយ្យការ លោក សេងហៀង និងលោក សំម ឫទ្ធីវាសនា។

សូមជម្រាបថា​ លោក សម រង្ស៉ី និងមេខ្លោងដែលតុលាការផ្តន្ទាទោស ៦នាក់នោះ រួមមាន៖ លោក សម រង្ស៉ី, លោកស្រី មូរ សុខហួរ, លោកស្រី ជូឡុង សូមួរ៉ា, លោក តុ វ៉ាន់ចាន់, លោក នុត រំដួល, លោក ហូរ វ៉ាន់ និងលោកអេង ឆៃអ៊ាងជាដើម។ តុលាការផ្តន្ទាទោសអ្នកទាំង៧ ពីបទរួមគំនិតក្បត់ បទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់។ បន្ទាប់ពីផ្តន្ទាទោសហើយនោះតុលាការក៏បានចេញដីកាបង្គាបឲ្យចាប់ខ្លួនលេីជនជាប់ចោទ៧នាក់ ជាក្រុមមេដឹកនាំប៉ុនប៉ងផ្តួរំលំរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។

គួរបញ្ជាក់ថា​ តុលាការក្រៅពីផ្តន្ទាទោសចំពោះក្រុមមេខ្លោង​ទាំងអស់​នោះ​ ក៏បានផ្តន្ទាទោសអ្នកចូលរួម១៣នាក់ទៀត ក្នុងនោះរួមមាន៖ ថៃ សុគន្ធា, ឡុង ផារី, ឃឹម ភាណា, សុខ ចាន់ថា, ពៀត ម៉ាប់, កែវ ថៃ, ជុំ ចាន់, ស៊ុន ធន់, ងិន ឃាង, យឹម សារ៉េត, ញ៉ែម វាន, ឃុត ច្រិក និងឆុន ប៊ុនឆាត ដោយដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ៥ (ប្រាំ) ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន៣ឆ្នាំ៨ខែ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទ រួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។​ រីឯ​អ្នករួមគំនិតម្នាក់ទៀត ឈ្មោះ ហ៉ិន ឆាន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរធម្មតា ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.