ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ទីតាំងបញ្ជល់មាន់របស់ឈ្មោះ ហាច នៅស្រុកចំការលើដំណើរការវិញហើយ

ទីតាំងបញ្ជល់មាន់របស់ឈ្មោះ ហាច នៅស្រុកចំការលើដំណើរការវិញហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទីតាំងបញ្ជល់មាន់របស់ឈ្មោះ ហាច នៅស្រុកចំការលើដំណើរការវិញហើយ

 

ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍នៅថ្ងៃពុធ ទី១៦ ខែមិនា ឆ្នាំ២០២២ មុននេះបន្តិចបានឲ្យដឹងថា ទីតាំងបញ្ជល់មាន់បង្កប់អាប៉ោងដ៏ធំមួយកន្លែងរបស់ឈ្មោះ ហាច នៅចំណុចចំការស្វាយចន្ទី ផ្ទះតាប៉ុម ស្ថិតក្នុងភូមិអណ្តូងភ្នំ ឃុំចម្ការអណ្តូង ស្រុកចំការលើខេត្តកំពង់ចាម បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងបញ្ជល់មាន់ខាងលើនេះបានបើកដំណើរការប្រកួតក្នុងមួយសប្តាហ៍ចំនួន៤ថ្ងៃគឺ ថ្ងៃអង្គារ , ពុធ , សុក្រ ,និង សៅរ៍ ស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំៗ មានមនុស្សចូលរួមប្រកួតច្រើនកុះករ ប្រឆាំងគោលការណ៍៩ចំណុចភូមិ–ឃុំមានសុវត្ថិភាព ប៉ុន្តែមិនដឹងថា តើលោកមេឃុំចម្ការអណ្តូង និងលោកអភិបាលស្រុកចំការលើ បានដឹងពីព័ត៌មាននេះដែរ ឬយ៉ាងណានោះទេ។

ពាក់ព័ន្ធសេចក្តីរាយការណ៍ពីទីតាំងបញ្ជល់មានខាងលើនេះដែរ លោកមេឃុំចម្ការអណ្តូង ក៏ដូចជាលោកអភិបាលស្រុកចំការលើលោកអធិការនគរបាលស្រុក និងមេបញ្ជាការអាវុធហត្ថស្រុក អង្គភាព “ភ្នំពេញដេលី” Phnom Penh Daily news (ppd-news.net) មិនអាចស្វែងរកដើម្បីសុំការបំភ្លឺបានទេ ព្រោះពុំមានលេខទូរស័ព្ទ។

ប៉ុន្តែទោះជាយ៉ាងណា ព័ត៌មាននេះចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរខេត្តកំពង់ចាម ជ្រាបជាដំណឹង និងចាត់វិធានការចុះបង្ក្រាបលប់បំបាត់ល្បែងសុីសងកុំឲ្យកើតមានក្នុងមូលដ្ឋាន៕ ដោ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.