ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ពលករខ្មែរជាង១០០នាក់ ត្រូវបានឃាត់ក្រោយលួចឆ្លងដែនពីប្រទេសថៃ តាមច្រករបៀង នៅខេត្តបន្ទាយមានជ័យ

ពលករខ្មែរជាង១០០នាក់ ត្រូវបានឃាត់ក្រោយលួចឆ្លងដែនពីប្រទេសថៃ តាមច្រករបៀង នៅខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ឈរជើងនៅស្រុកម៉ាឡៃ បានឃាត់ខ្លួនពលករខ្មែរចំនួន១៣០នាក់ ដែលឆ្លងដែនពីប្រទេសថៃតាមច្រករបៀង។ បន្ទាប់ពីឃាត់ខ្លួនមន្ត្រីជំនាញ បានយកពួកគាត់យកទៅធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ប៉ុន្តែលទ្ធអវិជ្ជមានទាំងអស់។

មន្រ្តីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ភ្នាក់ងារព័ត៌មាន  ប្រចាំខេត្តបន្ទាយមានជ័យថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ថា «កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃមួយក្រុម ដឹកនាំដោយលោកអនុសេនីយ៍ទោ ឈុន ឈិតណារ៉ុង នាយរងប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធាចំនួន៣នាក់ បានត្រួតពិនិត្យនៅតាមច្រករបៀង បានប្រទះឃើញពលករចំនួន១៧នាក់ និងបានឃាត់ខ្លួនសួរនាំក្នុងនោះ មានស្រីម្នាក់ កុមារម្នាក់ ទើបវិលត្រឡប់ពីប្រទេសថៃ ចូលមកស្រុកខ្មែរវិញតាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ ចំណុចកំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ។ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន៤ គឺខេត្តសៀមរាប ចំនួន៤នាក់, បាត់ដំបង ចំនួន៨នាក់, កំពង់ធំ ម្នាក់ និងបន្ទាយមានជ័យ ចំនួន៤នាក់»។

ជាមួយគ្នានេះ នៅវេលាម៉ោង៣ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាល ក៏បានឃាត់ខ្លួនពលករចំនួន១១៣នាក់ (ស្រី៥០នាក់ កុមារ១១នាក់) ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមភូមិសាស្រ្តប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃផងដែរ។ ពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន៩ គឺបន្ទាយមានជ័យ ចំនួន២៩នាក់, បាត់ដំបង ចំនួន ២៧នាក់, សៀមរាប ចំនួន២៩នាក់, ស្វាយរៀង ចំនួន៤នាក់, ព្រៃវែង ចំនួន១២នាក់, កំពង់ធំ ចំនួន៥នាក់, ឧត្ដរមានជ័យ ម្នាក់, កំពង់ស្ពឺ ចំនួន៣នាក់ និងតាកែវ ចំនួន៣នាក់។

លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានណែនាំដល់ពលករទាំងអស់ពីការឆ្លងរាលដាលជំងឺកូវីដ១៩ និងធ្វើការត្រួតពិនិត្យរថយន្ត ដឹកទំនិញឆ្លងកាត់ និងណែនាំដល់ប្រជាពលរដ្ឋខ្មែរ ដែលចេញចូលនៅច្រកទ្វារតំបន់ម៉ាឡៃ ត្រូវចេះការពារការរាលដាលនៃជំងឺកូវីដផងដែរ។

ពលករខ្មែរទាំង១៣០នាក់ ក្រោយពីធ្វើកិច្ចសន្យារួច ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួនវិញ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.