ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

មេពន្ធដារទម្លាយពីការចាប់ខ្លួន ជនស៉ីឈ្មួលឈរឈ្មោះបើកក្រុមហ៊ុនបង្កើតវិក្កយបត្រខ្យល់ ទឹកប្រាក់ជាង៨០លានដុល្លារ គេងបន្លំពន្ធរដ្ឋ 

មេពន្ធដារទម្លាយពីការចាប់ខ្លួន ជនស៉ីឈ្មួលឈរឈ្មោះបើកក្រុមហ៊ុនបង្កើតវិក្កយបត្រខ្យល់ ទឹកប្រាក់ជាង៨០លានដុល្លារ គេងបន្លំពន្ធរដ្ឋ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានទម្លាយពីការចាប់ខ្លួន ជនខិលខូចដែលស៉ីឈ្មួលឈរឈ្មោះបើកក្រុមហ៊ុន បង្កើតវិក្កយបត្រខ្យល់ មានទឹកប្រាក់៨៩លានដុល្លារអាមេរិក ដើម្បីកាត់កង គេងបន្លំពន្ធរដ្ឋរាប់លានដុល្លារ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកបន្លំឈរឈ្មោះនេះ គឺជាបុគ្គលិករបស់ភោជនីយដ្ឋានមួយ ដែលបុគ្គលនោះមានឈ្មោះ ប៊ុន ឆ្លាត ដែលរូបគេ និងបក្ខពួកបានចេញវិក្កយបត្រចំនួន៩៩២ ដែលមានទឹកប្រាក់ពន្ធ៨៩លានដុល្លារ ហើយមានជាប់ពាក់ព័ន្ធជាមួយជនជាតិចិនផងដែរ។

លោករដ្ឋមន្ត្រីពន្យល់ថា ជនទាំងនោះបានបង្កើតនូវវិក្កយបត្រក្លែងក្លាយ ដើម្បីយកមកកាត់កងពន្ធលើតម្លៃបន្ថែម (VAT) ដែលជាប្រាក់ពន្ធរបស់រដ្ឋ និងប្រើប្រាស់វិក្កយបត្រនោះបន្លំពន្ធលើប្រាក់ចំណេញ ដែលត្រូវបង់ជូនរដ្ឋ។

ការទម្លាយរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសចូលរួមកម្មវិធីពិសេស ស្តីពីពន្ធលើប្រាក់ចំណូល, ពន្ធលើចំណេញមូលធន, អ.ត.ប ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់អគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

លោក គង់ វិបុល បញ្ជាក់ថា «ឥឡូវនេះគេ [ប៊ុន ឆ្លាត] ស្ថិតក្នុងការឃុំឃាំងហើយ តុលាការកំពុងដំណើរការកាត់ទោស។ ជាទោសឧក្រិដ្ឋ ដែលជាទោសកិបកេងពន្ធ ដែលអាចជាប់ពន្ធនាគារផង និងត្រូវពិន័យជាប្រាក់ផង ហើយក៏ជាការសម្អាតលាងប្រាក់ដែរ ព្រោះការគេចពន្ធវាអាចប្រព្រឹត្តនូវអំពើលាងប្រាក់»។

បើតាមលោករដ្ឋមន្ត្រី, អគ្គនាយករដ្ឋានពន្ធដារ បានរកឃើញថា មានក្រុមហ៊ុនមិនតិចជាង២០០ក្រុមហ៊ុនទេ ដែលជាប់ពាក់ព័ន្ធជាមួយ ក្រុមហ៊ុនរបស់លោក ប៊ុន ឆ្លាត នេះ។

ដោយសារតែនៅខែមីនានេះ ជាឱសានវាទនៃការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ លោក គង់ វិបុល អំពាវនាវដល់ក្រុមហ៊ុន សហគ្រាសដែលត្រូវប្រកាសពន្ធ សូមកុំប្រើប្រាស់វិក្កយបត្រ ដូចករណីខាងលើនោះឲ្យសោះ ព្រោះមិនអាចគេវេះពីពន្ធដារបានទេ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.