ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

មន្ត្រី និងអាជ្ញាធរ នៅខេត្តរតនគិរី ចុះពិនិត្យទីតាំងដែលលេចព័ត៌មានថា មានជនខិលខូចយកគ្រាប់ស្វាយចន្ទីរខូចគុណភាព ទៅលក់ឲ្យឈ្មួយកណ្តាល

មន្ត្រី និងអាជ្ញាធរ នៅខេត្តរតនគិរី ចុះពិនិត្យទីតាំងដែលលេចព័ត៌មានថា មានជនខិលខូចយកគ្រាប់ស្វាយចន្ទីរខូចគុណភាព ទៅលក់ឲ្យឈ្មួយកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ ស្របពេលដែលតម្លៃគ្រាប់ស្វាយចន្ទីរនៅឆ្នាំនេះធ្លាក់ចុះជាងឆ្នាំមុន ដោយសារតម្លៃប្រេងសាំងកើនឡើងនោះ បែរជានៅខេត្តរតនគិរី មានជនខិលខូចមួយចំនួន ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពីផលប៉ះពាល់ប្រជាកសិករអ្នកដាំស្វាយចន្ទីរ ដោយជ្រើសរើសគ្រាប់ចន្ទីរត្រាំក្នុងអាងទឹកមានគ្រាប់ខ្លះលិច, គ្រាប់ខ្លះអណ្តែត ហើយរើសគ្រាប់ស្វាយចន្ទីរត្រាំទឹកអណ្តែត (អត់គុណភាព) យកទៅលក់បន្ត ឲ្យអ្នកប្រមូលទិញតូចតាចចំណេញក្បាលកាក់។

ក្រុមឈ្មួញតូចតាចពួកគាត់ដឹកយកទៅលក់ឲ្យឈ្មួញ ដែលរកស៉ីត្រឹមត្រូវប៉ុន្តែមិនដឹងថាគេមានចេតនា យកគ្រាប់ស្វាយចន្ទីរខូចគុណភាពមកលក់ឲ្យ ជាហេតុនាំឲ្យអ្នករកស៉ីត្រឹមត្រូវដឹកយកទៅលក់ប្រទេសវៀតណាម ប្រឈមនឹងបាត់ទីផ្សារ។

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ មន្ត្រីមន្ទីរពាណិជ្ជកម្មសហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តរតនគិរី និងអាជ្ញាធរស្រុកបរកែវ បានចុះត្រួតពិនិត្យឃ្លាំងប្រមូលទិញគ្រាប់ស្វាយចន្ទីរមួយកន្លែង ស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

លោកស្រី ភូ ដាលី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ថ្លែងឲ្យដឹងថា ម្ចាស់ឃ្លាំងមានឈ្មោះ លី សាមឌី។ ម្ចាស់ឃ្លាំងនិយាយប្រាប់តាមទូរស័ព្ទថា ការយកគ្រាប់ស្វាយចន្ទីរទៅត្រាំក្នុងអាងទឹកមានខ្លះលិច, ខ្លះអណ្តែត គឺដើម្បីលាងគ្រាប់ស្វាយចន្ទីរឲ្យស្អាតបានតម្លៃខ្ពស់ទីផ្សារនៅប្រទេសវៀតណាម មិនបានបែងចែកប្រភេទគ្រាប់ស្វាយចន្ទីរលេខ១, លេខ២អត់គុណភាពនោះទេ, ហើយឃ្លាំងប្រមូលទិញគ្រាប់ស្វាយចន្ទីរនេះ មានវិញ្ញាបណ្ណប័ត្រត្រឹមត្រូវប៉ុន្តែមិនបានបង្ហាញក្រុមការងារនោះទេ ដោយម្ចាស់ឃ្លាំងមិននៅកន្លែង។

លោកស្រីបញ្ជាក់ឲ្យដឹងទៀតថា ក្រុមការងារនឹងចុះត្រួតពិនិត្យកន្លែងប្រមូលទិញគ្រាប់ចន្ទីរក្នុងក្រុងបានលុងជាច្រើនកន្លែងទៀត ដែលមានអាងត្រាំគ្រាប់ស្វាយចន្ទីរ។ យ៉ាងណាក៏ដោយ រង់ចាំក្រុមការងារមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តរតនគិរីធ្វើការស្រាវជ្រាវបន្តទៀតវែកមុខក្រុមឈ្មួញខិលខូចមួយចំនួន គិតតែផលប្រយោជន៍ខ្លួនឯង មិនគិតផលប៉ះពាល់ប្រជាកសិករដាំស្វាយចន្ទីរប្រឈមមុខនឹងបាត់ទីផ្សារនៅប្រទេសវៀតណាម។

ចំណែកឯលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីកន្លងទៅថ្មីៗនេះប្រាប់ឲ្យដឹងថា ទូទាំងខេត្តមានផ្ទៃដីដាំស្វាយចន្ទីរសរុបជាង ៤ហិកតា និងផ្ទៃដីដែលទទួលទិន្នផលជាង ១ម៉ឺនហិកតា ហើយឆ្នាំនេះទិន្នផលធ្លាក់ចុះជាងឆ្នាំមុនពោល គឺកាលពីឆ្នាំ២០២១ ក្នុង១ហិកតាទទួលទិន្នផលចាប់ពី ១តោនឡើង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.