ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ប្រាប់ពលរដ្ឋឲ្យបន្ដថែរក្សាសន្ដិភាព ដែលមានសព្វថ្ងៃនេះ ហើយកុំចាញ់បោកក្រុមជនអគតិដែលញុះញង់បង្កចលាចល

នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ប្រាប់ពលរដ្ឋឲ្យបន្ដថែរក្សាសន្ដិភាព ដែលមានសព្វថ្ងៃនេះ ហើយកុំចាញ់បោកក្រុមជនអគតិដែលញុះញង់បង្កចលាចល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានរំលឹកជាថ្មីដល់ប្រជាពលរដ្ឋ ឲ្យបន្ដចូលរួមថែរក្សាសុខសន្ដិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ជាតិ។

ក្នុងឱកាសអញ្ជើញតំណាងអគ្គសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីសម្ពោធផ្លូវកៅស៊ូ AC ពីរជាន់ នៅឃុំថ្មី និងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក៏បានបញ្ជាក់ជាថ្មី កុំឲ្យប្រជាពលរដ្ឋចាញ់ការញុះញង់របស់ជនអគត្តិមួយចំនួន និងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពា បន្ដទៅទៀត។

គួរជម្រាបថា ផ្លូវក្រាលកៅស៊ូ ដែលត្រូវបានធ្វើពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនាពេលនេះ មានប្រវែង៤,៦៥០ម៉ែត្រ ទទឹង១២ម៉ែត្រ នៅភូមិទន្លា ឃុំថ្មី ឆ្លងកាត់ភូមិកាប់លាវ ភូមិមាត់បឹង ភូមិដូនវង់ ភូមិត្រពាំងកក់ និងភូមិ ដំរីឆ្លង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមរបាយការណ៍ស្វាគមន៍របស់ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ១ខ្សែនេះ គឺជាសមិទ្ធផលបន្ថែមថ្មីមួយទៀតរបស់ឃុំថ្មី និងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត ចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា ដែលបានកំណត់យក «ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាអគ្គមហារដ្ឋបុរសនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិទាំងមូល មានសន្តិភាព ឯកភាព និងកិត្យានុភាព ជាតិ ដែលប្រទេសកម្ពុជាមិនធ្លាប់មានជាង៥០០ឆ្នាំ កន្លងមក ហើយបានទទួលការកោតសរសើរស្ងប់ស្ញែងលើ ឆាកអន្តរជាតិ។

បន្ថែមពីនេះ រាជដ្ឋាភិបាល បានកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ ខេត្តកណ្តាល បាននិងកំពុងទទួលផលផ្លែផ្កា ក្រោមម្លប់នៃសន្តិភាព លើការអភិវឌ្ឍគ្រប់វិស័យ ពិសេសគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់4F កំពុងតែលេចរូបរាងឡើង នៅស្រុកកណ្តាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ លើផ្ទៃដីទំហំ២,៦០០ហិកតា។ គម្រោងនេះ បានស្រូបទាញកម្លាំងពលកម្មប្រមាណ ១២០០នាក់ និងទទួលផ្តល់សេវាអ្នកដំណើរបានប្រមាណ ១៣លាននាក់ នៅឆ្នាំ ២០២៣។

លើសពីនេះ នៅមានសមិទ្ធផលធំៗ ជាច្រើនផ្សេងទៀត ត្រូវបានសាងសង់ឡើង និងកំពុងដំណើរការសាងសង់ជាបន្តបន្ទាប់។ ក្នុងស្ថានភាព នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ និងវិធានការយ៉ាងហ្មត់ចត់ និងម៉ឺងមាត់ ក្នុងអំឡុងពេលជួបវិបត្តិជាសកល នៃជំងឺកូវីដ-១៩ ដែលបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា និងអាចរស់នៅបាន ជាមួយនឹងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព ដោយកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។ ទន្ទឹមនឹងនេះ ក៏បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ដោយធានាភាពធន៍សហគមន៍ទៅនឹងជំងឺកូវីដ-១៩ ចាកចេញពីវិបត្តិនេះ និងរៀនរស់ នៅតាមគន្លងប្រក្រតីភាពថ្មី។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តអង្គជុំភ្នំចចក បច្ច័យ១០លានរៀល។ ឧបត្ថម្ភដល់សាលាស្រុកកណ្តាលស្ទឹង ២លានរៀល។ ព្រមទាំងឧបត្ថម្ភក្រុមប្រឹក្សាឃុំស្រុក ថ្នាក់ដឹកនាំភូមិ លោកយាយជីតាជី លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.