ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រាប់កិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ (Photo inside)

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រាប់កិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ (Photo inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរយៈពេលប៉ុន្មានថ្ងៃនេះ បានចូលរួមការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់សម្រាប់កិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ ដែលប្រារព្ធធ្វើឡើងនៅក្រសួងការពារជាតិ ដោយមានគណៈប្រតិភូស្ថាប័នចារកម្មយោធា នៃបណ្តាប្រទេសជាសមាជិកអាស៊ាន អញ្ជើញចូលរួមផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ (AMIM-19) ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាពប្រកបដោយសុខដុម (Solidarity for Hamonized Security» នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅក្រសួងការពារជាតិ។

ថ្លែងបើកក្នុងកិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសាទរចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង និងថ្លែងអំណរគុណដល់វត្តមានគណៈប្រតិភូស្ថាប័នចារកម្មយោធា នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំជារូបវ័ន្ត បើទោះបីបញ្ហាជំងឺកូវីដ១៩ បានរីករាលដាលជាសកលក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះក្តី។ សកម្មភាពនេះ គឺជាសក្ខីកម្មដែលបានបង្ហាញពីស្មារតីកិច្ចសហប្រតិបត្តិការល្អ សាមគ្គីភាព និងមិត្តភាពនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។

អង្គប្រជុំបានពិភាក្សាដោយផ្តោតសំខាន់អំពីបញ្ហាសន្តិសុខក្នុងតំបន់ ការវិវត្តនៃសភាពការណ៍ថ្មី បញ្ហាប្រកួតប្រជែងផ្នែកសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃជាពិសេស គឺបញ្ហាភេរវកម្ម និងបញ្ហាជំងឺវីដ១៩ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងវិស័យសេដ្ឋកិច្ច។

ថ្នាក់ដឹកនាំនៃគណៈប្រតិភូចារកម្មយោធាអាស៊ាន បានធ្វើការពិភាក្សាគ្នា ដោយបានចែករំលែកព័ត៌មានផ្លាស់ប្តូរទស្សនៈ ដើម្បីរួមគ្នាដោះស្រាយលើបញ្ហាសន្តិសុខរួមនៅក្នុងតំបន់។ បន្ថែមពីលើនេះអង្គប្រជុំបានសម្រេចជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្តចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា និងរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ដែលកំពុងគម្រាមកំហែងដល់វិស័យសន្តិសុខ ដើម្បីសម្រេចបាននូវសហគមន៍ចារកម្មយោធាអាស៊ានដ៏រឹងមាំដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាព។ ជាពិសេសអង្គប្រជុំបន្តជំរុញ ថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពរបស់អាស៊ាន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានផ្ទេរប្រគល់តួនាទីជាប្រធានកិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី១៩ (AMIM-19) ឆ្នាំ២០២២ ជូនដល់ប្រធានគណៈប្រតិភូចារកម្មយោធាអាស៊ាន កងទ័ពជាតិឥណ្ឌូនេស៊ី ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី២០ (AMIM-20) ឆ្នាំ២០២៣៕

 

យ
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.