ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាល ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ឆ្នាំ២០២២

ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាល ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាល ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ឆ្នាំ២០២២ ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល។

វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ។

នៅក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ចាប់តាំងពីកម្ពុជាបានរកឃើញករណីឆ្លងដំបូង រាជរដ្ឋាភិបាលក្នុងស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ម៉ឺងម៉ាត់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ យន្តការ និងវិធានការចាំបាច់នានា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការចម្លងរាតត្បាតនៃកូវីដ-១៩ នៅក្នុងសហគមន៍ ជាពិសេសសម្រាប់ការស់នៅ និងបើកដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ជាជំហានៗ តាមគន្លងប្រក្រតីភាពថ្មី។

លោកបានអះអាងថា កម្ពុជាសម្រេចបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីបង្កើតនូវភាពសាំុសហគមន៍រឹងមាំពិតប្រាកដមួយ និងការគ្រប់គ្រងបានល្អកម្រិតហានិភ័យ លើសុខភាពសាធារណៈ ទោះបីការឆ្លងរាលដាលក្នុងសហគមន៍នៅតែបន្តកើតមានក៏ដោយ។

លោករដ្ឋមន្រ្តីបានកោតសរសើរចំពោះមន្ត្រីរាជការបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំពុះពារឧបសគ្គ និងការលំបាកនានា ដើម្បីពង្រីកការផ្តល់សេវាអប់រំសុខភាព ពិនិត្យថែទាំ និងព្យាបាលមានគុណភាពជូនប្រជាពលរដ្ឋ យើងនៅគ្រប់ភូមិសាស្ត្រទូទាំងប្រទេស ជាពិសេសនៅតាមប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាពក្នុងតំបន់ជនបទ។

លោកបានវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភគាំទ្រ និងកិច្ចសហការពីរដ្ឋបាលមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ ការចូលរួមយ៉ាងសកម្មពីសហគមន៍ និងភាពជាដៃគូជាមួយផ្នែកឯកជន ការគាំទ្រ ថវិកា និងបច្ចេកទេស ពីដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល និងវឌ្ឍនភាពន វិស័យផ្សេងទៀត បានរួមចំណែកយ៉ាងសំខាន់ ដល់វឌ្ឍនភាពនៃវិស័យសុខាភិបាលក្នុងឆ្នាំ២០២១ ជាពិសេសការខិតខំប្រឹងប្រែងរួម និងកៀងរគរធនធានដែលមាន ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

វិស័យសុខាភិបាល បាននិងបន្តលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន។

រាជរដ្ឋាភិបាល កម្ពុជាសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការកែលម្អឲ្យកាន់តែល្អប្រសើរឡើងនូវស្ថាន ភាពសុខភាពរបស់ប្រជាជនកម្ពុជា ពិសេស សុខភាពស្រ្តី កុមារ និងប្រជាជនក្រីក្រ។ ទោះជា ដូច្នេះក្តី បញ្ហាប្រឈមនៅលើមាគ៌ាវឌ្ឍនភាពនេះ គឺការបន្តខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយ ថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ។ ជាមួយគ្នានេះ បន្ទុកនៃជំងឺឆ្លង ជំងឺមិនឆ្លងរ៉ាំរ៉ៃ ព្រមទាំងបញ្ហាសុខភាពសាធារណៈដទៃទៀត តម្រូវឲ្យប្រព័ន្ធសុខាភិបាលត្រូវឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយរាប់បញ្ចូលទាំងការពង្រីកការ គ្របដណ្តប់ និងការកែលម្អគុណភាពសេវាបង្ការ ថែទាំ និងព្យាបាលឲ្យកាន់តែល្អប្រសើរថែមទៀត។

ចក្ខុវិស័យទូលំទូលាយ និងយូរអង្វែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ (នៃរដ្ឋសភា) គឺបន្តលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព នៃវិស័យសុខាភិបាល ដើម្បីលើកស្ទួយសុខភាពនិង សុខមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ឲ្យកាន់តែល្អប្រសើរឡើង ពិសេសប្រជាជនក្រីក្រជនងាយរងគ្រោះ ស្តីនិងកុមារ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមកិច្ចនិង ការបន្តកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ឆ្លើយតបទៅនឹងចក្ខុវិស័យប្រកបដោយមហិច្ឆតានេះ មន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវបន្តការអនុវត្តអន្តរាគមន៍សុខាភិបាលសំខាន់ៗ ដើម្បីជំរុញវឌ្ឍនភាពនៅក្នុងកម្មវិធីសុខភាពបន្តពូជមាតា ទារក និងកុមារ កម្មវិធីប្រយុទ្ធជំងឺឆ្លង កម្មវិធីប្រយុទ្ធជំងឺមិនឆ្លង រ៉ាំរ៉ៃ និងកម្មវិធីពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាលឲ្យកាន់តែរឹងមាំ ថែមទៀត។

បន្ថែមពីនេះទៀត ឈរលើបទពិសោធន៍នៃចំណុចខ្លាំង និងចំណុចខ្សោយដែលក្រសួងសុខាភិបាល ទទួលបានក្នុងការអនុវត្តផែនការឆ្នាំ២០២១ លោករដ្ឋមន្រ្តីមានទំនុកចិត្តថា វិស័យសុខាភិបាលនឹងសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពថ្មីៗ ជាច្រើនថែមទៀត នៅក្នុងការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២២ និងឆ្នាំបន្ត៕

 

យ
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.