ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃការដោះស្រាយបណ្តឹងលើបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបេក្ខជននៃគណបក្សភ្លើងទៀននៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃការដោះស្រាយបណ្តឹងលើបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបេក្ខជននៃគណបក្សភ្លើងទៀននៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ (គ.ជ.ប) នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានបើកសវនាការសង្ខេប ដើម្បីដោះស្រាយពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ប្ដឹងជំទាស់នឹងបុគ្គល៥រូប ដែលឈរឈ្មោះជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន នៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

បើតាមសេចក្តីប្រកាសលទ្ធផលដែលបណ្តាញព័ត៌មាន ទទួលបានមុននេះបន្តិចបានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ណុល សុផល ភេទប្រុស កើតថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៧៥ ជាប្រជាពលរដ្ឋ មានទីលំនៅនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បេក្ខជនទាំង៥រូប ដែលត្រូវបានប្ដឹងជំទាស់ថាពុំមានលក្ខខណ្ឌចេះអាន និងចេះសរសេរអក្សរខ្មែរ ស្របតាម ជំពូកទី៦ ប្រការ ៦.១ ចំណុច ៦.១.២ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នោះ រួមមាន៖

ទី១៖ ឈ្មោះ លី ហាយ ភេទប្រុស កើតថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៥៨
ទី២៖ ឈ្មោះ ស៊ឹម វន ភេទប្រុស កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៨
ទៅ៣៖ ឈ្មោះ ជុំ ផល ភេទស្រី កើតថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៦៣
ទី៤៖ ឈ្មោះ ស៊ឹម ប្រុស ភេទប្រុស កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩២
និងទី៥៖ ឈ្មោះ ជៀម យ៉ាន ភេទស្រី កើតថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៥៩។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមមន្ត្រីចុះស៊ើបអង្កេត និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានចុះទៅដល់ទីកន្លែង ដើម្បីសាកសួរ និងយកព័ត៌មានពីសាក្សី រួមនឹងបេក្ខជនឈរឈ្មោះផ្ទាល់ និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប បានសម្រេចរក្សាទុកបេក្ខជនឈ្មោះ លី ហាយ ភេទប្រុស កើតថ្ងៃទី ២៨ ខែមករា ឆ្នាំ១៩៥៨ ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅឃុំឫស្សី ស្រុកថ្មបាំង ខេត្តកោះកុង ហើយសម្រេចលុបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៤រូប រួមមាន៖

ទី១៖ ឈ្មោះ ស៊ឹម វន ភេទប្រុស កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៨
ទី២៖ ឈ្មោះ ជុំ ផល ភេទស្រី កើតថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៦៣
ទី៣៖ ឈ្មោះ ស៊ឹម ប្រុស ភេទប្រុស កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩២
និងទី៤៖ ឈ្មោះ ជៀម យ៉ាន ភេទស្រី កើតថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៥៩។

ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប យល់ឃើញថា បេក្ខជនឈរឈ្មោះទាំង ៤រូប ខាងលើ ពិតជាពុំមានលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមមាត្រា ៣៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងមិនស្របតាមលក្ខខណ្ឌក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រង់ប្រការ ៦.១ ចំណុច ៦.១.២ ដែលចែងថា ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញលក្ខខណ្ឌ ចេះអាន និងសរសេរអក្សរខ្មែរ។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានប្រកាសក្នុងសវនាការសង្ខេបនៃកិច្ចប្រជុំពេញអង្គ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.