ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

ជំនួបជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, អនុប្រធានធនាគារពិភពលោក អះអាងថា នឹងពិនិត្យលទ្ធភាពផ្តល់អ្នកជំនាញ ជួយពង្រឹងសមត្ថភាពមន្ត្រីក្រសួងសាធារណការ

ជំនួបជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, អនុប្រធានធនាគារពិភពលោក អះអាងថា នឹងពិនិត្យលទ្ធភាពផ្តល់អ្នកជំនាញ ជួយពង្រឹងសមត្ថភាពមន្ត្រីក្រសួងសាធារណការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Manela V.Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

លើកឡើងក្នុងឱកាសនោះទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសក្រសួងសាធារណការ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនារចនាសម្ព័ន្ធនៅកម្ពុជា និងបានបង្ហាញពីសុទិដ្ឋិនិយមក្នុងការពង្រីកកិច្ចសហប្រតិ បត្តិការបន្ថែមទៀតលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីដំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចុះពិនិត្យសមិទ្ធផលសម្រេច បាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងស្ថានភាពនៃការអនុវត្តគម្រោងស្ថាបនា និងពង្រីក ផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី ក៏បានធ្វើការកត់សម្គាល់ផងដែរអំពីវិស័យសក្កានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជា ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រពីធនាគារពិភពលោក ការវាយតម្លៃលើសូចនាករ ដែលត្រូវសម្រេចបានការសិក្សាអំពីតម្រូវការអាទិភាពជាក់ស្តែង ការស្វែងយល់អំពីស្ថានភាពនៃតម្រូវការ និងមធ្យោបាយឈានទៅសម្រេចបានលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព។

បន្ថែមពីលើនេះក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រេចបាន និងគម្រោងកំពុងអនុវត្តបន្ត ដែលក្នុងនោះរួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម ផែនការមេដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍហេដ្ឋរចនា សម្ព័ន្ធផ្លូវថ្នល់ នៅខេត្តសៀមរាប ដែលជាតំបន់ប្រកបដោយសក្កានុពលសេដ្ឋកិច្ច និងទេសចរណ៍។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា ក្រសួងបានរៀនសូត្របទពិសោធន៍ជាច្រើន ពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផែនការគ្រប់គ្រងទឹកកខ្វក់ នៅពេលទីក្រុងមានការរីកចម្រើនយ៉ាងរហ័ស និងបានស្នើសុំការគាំទ្រពីធនាគារពិភពលោក ដើម្បីអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាម បណ្តារាជធានី-ខេត្ត សំខាន់ៗឱ្យបានទូលំទូលាយ ដើម្បីធ្វើឱ្យប្រសើរឡើងសុខុមាលភាពប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះលោកបានគូសបញ្ជាក់ផងដែរអំពីគោលបំណងនៃការបង្កើតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលធនធាន មនុស្សឱ្យមានជំនាញ ច្បាស់លាស់ សំដៅដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ហើយបច្ចុប្បន្នវិទ្យាស្ថានកំពុងត្រូវការការគាំទ្រទាំងផ្នែកសម្ភារៈ និងហិរញ្ញវត្ថុដើម្បីបណ្តុះ បណ្តាលមិនត្រឹមតែសម្រាប់សិស្សនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួង ក្នុងការពង្រឹងគុណភាពការងារផងដែរ។

ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបញ្ហាប្រឈមទាក់ទងនឹងការត្រួតពិនិត្យបច្ចេកទេសនៃការសាងសង់ផ្លូវ ការកសាងសមត្ថភាពមន្ត្រីរបស់ក្រសួង ដើម្បីពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រងទីប្រឹក្សាបច្ចេកទេសនិងក្រុមហ៊ុនម៉ៅការ ការបណ្តុះបណ្តាលគ្រូបង្គោលលើជំនាញបច្ចេកទេស សាងសង់ផ្លូវក្នុងការធានាចីរភាពយូរអង្វែង ការគាំទ្រពី វិទ្យាស្ថានបច្ចេកទេសកូរ៉េ (KICT)ដើម្បីកសាងសមត្ថភាពមន្ត្រីរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនលើការបង្កើតកម្មវិធីសិក្សា គម្រោងសាងសង់ផ្លូវ តភ្ជាប់ប៉ូលសេដ្ឋកិច្ចថ្មី ខេត្តសៀមរាប ស្ទឹងត្រែង ទៅខេត្តរតនគិរី រហូតដល់ព្រំដែន វៀតណាម តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាការឆ្លើយតបលោកស្រី Manuela V.Ferro បានកត់សម្គាល់ដោយយកចិត្តទុកដាក់ទៅលើសំណើទាំងឡាយ ដែលបានលើកឡើងដោយលោកទេសរដ្ឋមន្ត្រី និងគូសបញ្ជាក់ថា ធនាគារពិភពលោក នឹងពិនិត្យលទ្ធភាព ផ្តល់អ្នកជំនាញឯកទេសដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីក្រសួង ក៏ដូចជាមន្ត្រីនៃវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ជាពិសេសខិតខំប្រឹងប្រឹងពន្លឿនការគាំទ្រការអនុវត្តគម្រោងនានានៅកម្ពុជាឱ្យបានឆាប់រហ័ស។ បន្ថែមពីលើនេះលោកស្រី ក៏បានសម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការពិភាក្សាលើគ្រប់ប្រធានបទនានា ដើម្បីពង្រីកកាលានុវត្តភាពបន្ថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.