ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

លោក ដួង តារា ៖ ធនធានយុវជនត្រូវលូតលាស់ទាំងសមត្ថភាពចំណេះដឹង សីលធម៌ និងគុណធម៌

លោក ដួង តារា ៖ ធនធានយុវជនត្រូវលូតលាស់ទាំងសមត្ថភាពចំណេះដឹង សីលធម៌ និងគុណធម៌

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ដួង តារា ៖ ធនធានយុវជនត្រូវលូតលាស់ទាំងសមត្ថភាពចំណេះដឹង សីលធម៌ និងគុណធម៌

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានជួបសំណេះសំណាលជាមួយតំណាងយុវជនមកពី “ សមាគមយុវជននៃស្នាមញញឹមកម្ពុជា” ដែលដឹកនាំដោយប្អូន ឈិន ញឹម ប្រធានសមាគម ដែលសព្វថ្ងៃជាគ្រូបង្រៀននៅខេត្តតាកែវ។ ប្រវត្តិនៃការបង្កើតសមាគមនេះឡើងគឺដោយសារប្អូនៗដែលភាគច្រើនជាគ្រូបង្រៀនពេញចិត្តគាំទ្រអំពើល្អ ជាមួយនឹងការស្រឡាញ់រាប់អានខ្ញុំតាមរយៈអំពើល្អនិងស្នាមញញឹមដែលខ្ញុំតែងតែចែករំលែកផ្តល់ជូនពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកលើកឡើងថា, ពិតប្រាកដណាស់ សមត្ថភាពចំណេះដឹងគឺមានសារៈសំខាន់ខ្លាំងណាស់ធនធានយុវជនដែលជាសរសរទ្រូងនៃប្រទេសជាតិ។ ប៉ុន្តែទន្ទឹមនឹងមានចំណេះដឹង គឺត្រូវមានបេះដូងចិត្តគំនិតប្រកបដោយគុណធម៍ សីលធម៍ សេចក្តីថ្លៃថ្នូរ និងក្តីស្រឡាញ់ប្រកបដោយភាពស្មោះត្រង់ពិតប្រាកដចំពោះពលរដ្ឋដោយគ្មានការរើសអើង ទើបធ្វើអោយសង្គមជាតិកាន់តែរីកចម្រើនរុងរឿងពិតប្រាកដដែលអាចធានាបាននូវគ្រឹះសន្តិភាពសម្រាប់កម្ពុជាយូរអង្វែង។

លោកបន្តថា, កុំរង់ចាំនរណាម្នាក់ធ្វើអំពើល្អ ប្អូនៗយុវជនជាគ្រូបង្រៀនត្រូវតែចូលរួមធ្វើ ចូលរួមបណ្តុះបណ្តាលលើកតម្កើងអំពើល្អអោយបានកាន់តែច្រើននៅតាមសាលារៀនដែលជាគ្រឹះនៃគុណធម៍សម្រាប់អនាគតទំពាំងស្នងឫស្សីប្រទេសជាតិ។ 

អំពើល្អគឺមិនមែនគ្រាន់តែជាទ្រឹស្តីល្អសូត្ររត់មាត់ទេ ប៉ុន្តែជាសកម្មភាពគម្រូពិតប្រាកដដែលយុវជនសព្វថ្ងៃ និងយុវជនជំនាន់ក្រោយអាចយកធ្វើជាគម្រូបានដែលផ្តល់ផ្លែផ្កាពិតប្រាកដដល់ប្រទេសជាតិ។

លោករដ្ឋលេខាធិការថ្លែងថា, ខ្ញុំក៏ដូចយុវជនខ្មែរទូទាំងប្រទេស សូមគោរពអរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានបង្កើតសន្តិភាពដល់កម្ពុជាដែលនាំមកនូវការរីកចម្រើន និងឱកាសជាច្រើនសម្រាប់យុវជន។

អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

            

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.