ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

មន្ទីរកិច្ចការនារីខេត្តកែប រៀចចំពិធីអបអរសាទរខួបលើកទី១១១​ ទិវាអន្តរជាតិនារី ៨មីនា​ ឆ្នាំ២០២២

មន្ទីរកិច្ចការនារីខេត្តកែប រៀចចំពិធីអបអរសាទរខួបលើកទី១១១​ ទិវាអន្តរជាតិនារី ៨មីនា​ ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ទីរកិច្ចការនារីខេត្តកែប រៀចចំពិធីអបអរសាទរខួបលើកទី១១១​ ទិវាអន្តរជាតិនារី ៨មីនា​ ឆ្នាំ២០២២

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មន្ទីរ​កិច្ចការនារីខេត្តកែប​ បានរៀបចំពិធី អបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” នៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សា លោកបណ្ឌិត សោម ពីសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា និងមានការអញ្ជើញចូលរួមពីសំណាក់ តំណាងសាលាដំបូងខេត្តកែប​ ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្ត​ លោក លោកស្រី សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​ ​តំណាងកងកំលាំងទាំងបី​ ប្រធានមន្ទីរ​ អនុប្រធានមន្ទីរ​អង្គភាព​ជុំវិញខេត្ត​ និង​មន្ត្រី​រាជការ​ជានារី​គ្រប់មន្ទីរអង្គភាពផងដែរ។

បើតាមរបាយការណ៍របស់លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប​ បានអោយដឹងថាក្នុងឆ្នាំ២០២១ ដើម្បីឆ្លើយតប នឹងវិស័យយុទ្ធសាស្រ្តកិច្ចការពារផ្លូវច្បាប់លើស្រ្តី និងកុមារ មន្ទីរកិច្ចការនារីបានអនុវត្តភារកិច្ចរបស់ខ្លួនចូលរួមចំណែកធ្វើអោយស្រ្តី និងកុមារ ទទួលបានកិច្ចការពារតាមផ្លូវច្បាប់ដោយស្មើភាព និងធ្វើការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ​ ការរំលោភបំពានលើស្រ្តី និងកុមារ។ ក្នុងនោះបានបើកវគ្គបណ្តុះបណ្តាល ស្តីពីការទប់ស្កាត់ការរំលោភបំពានបានចំនួន ០៣លើក មានអ្នកចូលរួម ១០៥នាក់ ស្រី៩០ នាក់ ចុះស្រង់ទិន្នន័យអំពើហិង្សាក្នុងគ្រួសារចំនួន ០៣លើក ការទប់ស្កាត់រំលោភសេពសន្ថវៈ មាន ០៤ករណី ធៀបនឹងឆ្នាំ២០២០ មានការកើនឡើង០២ករណី។

បន្ទាប់ពីលោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ​ និងសុភមង្គល ក្នុងឳកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”ដែលមានខ្លឹមសារអំពាវនាវ អោយមន្ទីរអង្គភាពតាមបណ្តាខេត្ត បន្តពង្រឹងសមភាពយេនឌ័រជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ដើម្បីអោយស្រ្តី និងក្មេងស្រីគ្រប់រូបកាន់តែទទួលបាននូវកាលានុវត្តនភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលជាវិធានអាទិភាពដើម្បីសម្រេចតាមចក្ខុវិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញដូចខាងក្រោម៖
១-នៅក្នុងការកសាងសំណាញ់សុវត្ថិភាពសង្គមនិងមូលដ្ឋានសង្គម សេដ្ឋកិច្ច ដែលរឹងមាំនាពេលអនាគត ។
២- ជំរុញការអនុវត្តវិធានការគោលនយោបាយគាំទ្រដល់សហគ្រិន និងអាជីវករជាស្រ្តី និងយុវជន ជាពិសេសនៅក្នុងការស្ដារអាជិវកម្មនិងមុខរបរពីវិបត្តិកូវីដ-១៩​ អភិឌ្ឍន៍ភាពធន់ដើម្បីវិវត្តន៍ខ្លួនទៅក្នុងយុគសម័យឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សហកម្មទី៤។
៣-ដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ពិសេសបង្កើនការចូលរួម របស់ស្រី្តនិងក្មេងស្រី នៅក្នុងវិស័យឌីជីថល។
៤-លើកកំពស់តួនាទីស្រ្តី នៅក្នុងសកម្មភាពសេដ្ឋកិច្ចបៃតង កសិឧស្សាហកម្មបៃតង និងអេកូទេសចរណ៍ ដើម្បីចូលរួមលើកកំពស់សេដ្ឋកិច្ចគ្រួសារ។
៥-លើកកំពស់ការទទួលស្គាល់តម្លៃការងារ ក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ និងកំណត់មធ្យោបាយ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្រ្តី និងក្មេងស្រី។
និងទី៦-បន្តលើកកំពស់សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការជម្រុញ ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារ។

ក្នុងនោះដែរ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានក្រើនរំលឹកដល់បងប្អូនមន្ត្រីរាជការជានារី ត្រូវ ខិតខំប្រឹងប្រែង បង្កើនសមត្ថភាពផ្ទាល់ខ្លួន ដើម្បីបន្តវេនក្លាយជាថ្នាក់ដឹកនាំស្ថាប័ន ប្រកបដោយ គុណភាព ប្រសិទ្ធភាព សាកសមនិងពាក្យស្ត្រីជាឆ្លឹងខ្នង ក្នុងការអភិវឌ្ឍប្រទេសជាតិយើង៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.