ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

នៅសាលប្រជុំបាយ័នក្នុងវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ

នៅសាលប្រជុំបាយ័នក្នុងវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងមានរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គលេខា ធិការ ឯកឧត្តមជាប្រតិភូរាជរដ្ឋាភិបាលទាំង ៥ ក្រោមឱវាទក្រសួង មកការពារសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” នៅចំពោះមុខ គណៈកម្មការទី៣ ដែលមានឯកឧត្តម ឡូយ សុផាត ជាប្រធាន និងគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា។ កិច្ចប្រជុំ ដ៏មានសារសំខាន់នេះ ក៏មានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវជាអនុប្រធាន និងសមាជិកនៃគណ:កម្មការទី៣ និងគណ:កម្មការជំនាញផ្សេងទៀតផងដែរ។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យដាក់សេចក្តីព្រាងច្បាប់នេះនៅក្នុងរបៀបវារៈនៃសម័យប្រជុំអន្តរគណៈកម្មការនៃរដ្ឋសភានាថ្ងៃនេះ ដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់។ សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលក្រសួងបានខិតខំកសាងឡើងដោយមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ក្នុងបំណងចាំបាច់មួយគឺរៀបចំចងក្រងឯកសារគតិយុត្តពេញលេញមួយ និងមានអំណាចគ្រប់គ្រាន់លើវិសាលភាពនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងទប់ស្កាត់រាល់លំហូរកសិផល និងរុក្ខជាតិ ដែលអាចមានសមាសភាពសត្វល្អិតចង្រៃ និងសារធាតុគីមី និងថ្នាំសម្លាប់សត្វ ចូលមកកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពីប្រវត្តិនៃការរៀបចំសេចក្តីព្រាងច្បាប់នេះយ៉ាងលម្អិត ដោយចាប់ផ្តើមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៥២ ដែលកម្ពុជាត្រូវបានទទួលស្គាល់ជារដ្ឋភាគីភ្ជាប់កាតព្វកិច្ចជាមួយអនុសញ្ញាអន្ដរជាតិស្តីពី “ការការពាររុក្ខជាតិ” ដែលមានសមាជិកភាគីសរុប ១៣៩ រដ្ឋ។ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ការងារត្រួតពិនិត្យភូតគាមអនាម័យត្រូវបានចាប់ផ្តើមដំណើរការក្រោមវិសាលភាពនៃអនុក្រឹត្យលេខ៩៨ អនក្រ. ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៨៣ ស្តីពី “ការត្រួតពិនិត្យភូតគាមអនាម័យលើផលិតផលរុក្ខជាតិនាំចេញ និងនាំចូល”។ នៅឆ្នាំ១៩៩៩ កម្ពុជាបានក្លាយជាសមាជិកអាស៊ាន និងក្នុងឆ្នាំ២០០៤ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការងារភូតគាមអនាម័យត្រូវបានពង្រឹងបន្ថែម ដើម្បីត្រួតពិនិត្យទំនិញជារុក្ខជាតិ ផលិតផលរុក្ខជាតិ ដោយរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១៥ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ ស្តីពី “ការត្រួតពិនិត្យភូតគាមអនាម័យ” ទុកជាឧបករណ៍គតិយុត្តឆ្លើយតបតាមលក្ខខណ្ឌតម្រូវរបស់អង្គការ WTO។ ក្នុងការអនុវត្ត អនុក្រឹត្យលេខ១៥ នេះ មានបទប្បញ្ញត្តិមិនទាន់គ្រប់ជ្រុងជ្រោយសម្រាប់ជាយន្តការគាំទ្រ នីតិវិធី និងដំណើរការឱ្យបានសមស្របតាមលក្ខខណ្ឌតម្រូវដោយអនុសញ្ញាអន្តរជាតិស្តីពី “ការការពាររុក្ខជាតិ” និងកិច្ចព្រមព្រៀងស្តីពី “អនាម័យ និងភូតគាមអនាម័យ” នៃអង្គការ WTO ហើយក៏នៅមិនទាន់បានឆ្លើយតបតាមគោលការណ៍សមាហរណកម្មតំបន់ និងសកលក្នុងលក្ខខណ្ឌការងារភូតគាមអនាម័យ។ ម្យ៉ាងទៀត ដើម្បីបំពេញលក្ខខណ្ឌតម្រូវនៃអង្គការ WTO ក៏ដូចជាការបំពេញតួនាទីជារដ្ឋភាគីហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្ដីពី “ការការពាររុក្ខជាតិ” កម្ពុជាចាំបាច់ត្រូវមានច្បាប់ ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ដើម្បីជំនួសឲ្យអនុក្រឹត្យលេខ១៥។

នៅចំពោះមុខ ឯកឧត្តមប្រធានគណ:កម្មការទី៣ និងសមាជិកនៃអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចជូនអំពីគោលបំណងនៃសេចក្តីព្រាងច្បាប់នេះគឺធានាដល់ការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យលើកសិផលទាំងនាំចេញ និងនាំចូល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងបំពេញសេចក្តីត្រូវការរបស់សង្គម និងសេដ្ឋកិច្ចជាតិ។ មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម ៖

– គ្រប់គ្រង ការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ

– គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម

– ជាឧបករណ៍បទដ្ឋានគតិយុត្តក្នុងការអនុវត្តវិធានការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីទប់ស្កាត់ការបង្ក ការរាតត្បាត និងការបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ

– គ្រប់គ្រងសុខភាពរុក្ខជាតិ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ប្រកបដោយភា តរបរិស្ថាន និរន្តរភាព និងប្រព័ន្ធក្សេត្របរិស្ថាន

– រក្សាអធិបតេយ្យភាព និងសន្តិសុខភូតគាមអនាម័យតាមរយៈការទប់ស្កាត់ការហូរចូលផលិត ផលកសិកម្មគ្រប់ប្រភេទដែលអាចមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ដល់សុខភាពសាធារណ: ទប់ស្កាត់ការនាំចូល ឬការផ្ទុះនូវប្រភេទសមាសភាពចង្រៃរាតត្បាត

– បំពេញបាននូវលក្ខខណ្ឌតម្រូវ និងស្តង់ដាភូតគាមអនាម័យ ឱ្យមានសង្គតិភាពនឹងអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ អង្គការពាណិជ្ជកម្មពិភពលោក ក្របខ័ណ្ឌអាស៊ាន

– ផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជា ។

ជារួមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ត្រូវបានពិនិត្យ ពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់ ដោយទទួលបានធាតុចូលជាពុទ្ធិសម្រាប់ជាមូលដ្ឋានគ្រឹះ ទ្រទ្រង់លើខ្លឹមសារបច្ចេកទេសនៃច្បាប់ ពាក្យពេជ្រ ឃ្លាប្រយោគ និងទម្រង់ ពីសាធារណៈ កិច្ចប្រជុំបច្ចេកទេស កិច្ចប្រជុំអន្តរក្រសួង និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាចុងក្រោយត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិតាមនីតិវិធី ដែលរួមមាន ១៥ជំពូក និង១១៣ មាត្រា។ ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមឯកឧត្តមប្រធានគណៈកម្មកាទី៣ និង គណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃអង្គ ប្រជុំទាំងមូល ដែលបានចំណាយពេលដ៏មានតម្លៃ ធ្វើការពិនិត្យពិចារណា ផ្តល់ធាតុចូលសំខាន់ៗ និងអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ តាមសំណើរបស់រាជរដ្ឋាភិបាល។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.