ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

កិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យពិភាក្សាឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារនៃគណៈកម្មការគ្រប់គ្រងគម្រោង (PMU) ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី

កិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យពិភាក្សាឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារនៃគណៈកម្មការគ្រប់គ្រងគម្រោង (PMU) ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារប្រចាំខែលើកទី៨ នៃគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជាតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគម្រោង និងជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅសកម្មភាពដែលត្រូវអនុវត្តបន្តនៅ ខែបន្ទាប់ សំណូមពរ និងបញ្ហាប្រឈមនានាដែលត្រូវពិភាក្សាជាមួយក្រុមការងារ PMU លើវឌ្ឍនភាពនៃ ការរៀបចំគោលនយោបាយ វិស័យភស្តុភារកម្ម និងការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

អង្គប្រជុំបានស្តាប់ និងលើកយកមកពិភាក្សានូវរបាយការណ៍សង្ខេបស្តីអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពមួយចំនួន ក្នុងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងទំនាក់ទំនងព័ត៌មានពាក់ព័ន្ធនឹងវឌ្ឍនភាព និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ។

ថ្លែងបូកសរុបលទ្ធផលកិច្ចប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងនូវកោតសរសើរអំពី វឌ្ឍនភាពការងាររបស់ក្រុមការងារនីមួយៗ និងបានជំរុញឱ្យក្រុមការងារពន្លឿនការងារតាមក្រុមនីមួយៗ ដោយដាក់ចេញនូវផែនការសកម្មភាព និងកាលបរិច្ឆេទឱ្យបានច្បាស់លាស់ និងត្រូវភ្ជាប់ឯកសារយោងពាក់ព័ន្ធ ដើម្បីបញ្ចប់ការងារទៅតាមផែនការដែលបានគ្រោងទុក ដើម្បីដាក់ជូនអង្គប្រជុំរបស់គណៈ កម្មការពិនិត្យ និងផ្តល់អនុសាសន៍បន្ត។

បន្ថែមពីលើនេះ លោកជំទាវ បានលើកពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃគម្រោងការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនបាវិត និងស្ទឹងបត់ និងបានស្នើឱ្យ JICA បន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស នៅដំណាក់កាលបន្ទាប់ទៀតនៅឆ្នាំក្រោយ ដើម្បីគាំទ្រការអនុវត្តគោលនយោបាយវិស័យភស្តុភារកម្ម ដែលបានរៀបចំដាក់ចេញកន្លងមក និងធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានភាពរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា៖ បច្ចុប្បន្នភាគីកម្ពុជាកំពុងអនុវត្តការងារពង្រីកផ្លូវក្នុងតំបន់ទ្រនាប់ (Buffer Zone) ដែលជាចំណែកទទួលខុសត្រូវដោយភាគីកម្ពុជានៅច្រកទ្វារបាវិត។ ជាមួយគ្នានេះផងដែរ ប្រធានក្រុម ជំនាញការ JICA ក៏បានស្នើសុំឱ្យមានការជួបប្រជុំក្រុមការងារចម្រុះផ្នែកដឹកជញ្ជូនកម្ពុជា-វៀតណាម ដើម្បីជំរុញឱ្យភាគីវៀតណាមធ្វើការពង្រីកផ្លូវក្នុងតំបន់ទ្រនាប់(Buffer Zone) ក្នុងចំណែកទទួលខុសត្រូវរបស់ភាគីវៀតណាមដើម្បីសម្រួល និងកាត់បន្ថយការកកស្ទុះចរាចរណ៍រវាងប៉ុស្តិ៍ច្រកទ្វារព្រំដែនទាំងពីរ នៃប្រទេសទាំងពីរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.