ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

អតីតបាតុករ៣នាក់ទៀត ស្នើក្រសួងការងារអន្តរាគមន៍ឱ្យនៅក្រៅឃុំ ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទជាមួយក្រុមហ៊ុន NAGA WORLD តាមច្បាប់ ហើយសន្យាថា មិនតវ៉ាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈទៀតឡើយ 

អតីតបាតុករ៣នាក់ទៀត ស្នើក្រសួងការងារអន្តរាគមន៍ឱ្យនៅក្រៅឃុំ ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទជាមួយក្រុមហ៊ុន NAGA WORLD តាមច្បាប់ ហើយសន្យាថា មិនតវ៉ាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈទៀតឡើយ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

: អតីតបាតុករ៣នាក់ទៀត ស្នើក្រសួងការងារអន្តរាគមន៍ឱ្យនៅក្រៅឃុំ ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទជាមួយក្រុមហ៊ុន NAGA WORLD តាមច្បាប់ ហើយសន្យាថា មិនតវ៉ាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈទៀតឡើយ 

(ភ្នំពេញ)៖ អតីតបាតុករប្រឆាំងក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៣នាក់ទៀត ដែលត្រូវបានតុលាការឃុំខ្លួនកន្លងមកនោះ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានដាក់ពាក្យស្នើសុំ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើអន្តរាគមន៍ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន NAGA WORLD ទៅតាមច្បាប់ ហើយសន្យាថា ពួកគេ នឹងមិនធ្វើបាតុកម្មតវ៉ា ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងស ន្តិសុខសង្គមទៀតឡើយ។

អតីតបាតុករទាំង៣រូបដែលបានដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍នេះ រួមមាន៖ ទី១៖ ឈ្មោះ ជួប ចាន់ណាត, ទី២ឈ្មោះ សេង វណ្ណរិទ្ធ និងទី៣ឈ្មោះ សៅ សម្បតិ។

ក្នុងលិខិតដាក់ជូនរដ្ឋមន្រ្តីក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បាតុករទាំងនេះ បានលើកឡើងដូច្នេះថា៖ ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់ គ្រប់ភាគី ខ្ញុំសូមអំពាវនាវដល់បុគ្គលិក និងអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្កាលវើលដ៏ទាំងអស់ដូចខាងក្រោម៖

១៖ ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។

២៖ ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៏ បញ្ឈប់ពីការងារ សូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ ស្ងាត់ដើម្បីបង្កបរិយាកាសសម្រាប់យើងខ្ញុំចរចារជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏និងក្រសួងការងារ ដើម្បីស្វែង រកដំណោះស្រាយ និងទូទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។

៣៖ ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមឲ្យក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ។

 ពួកគេបានបញ្ជាក់ថា «ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងនេះ ជាពិសេសការដោះស្រាយ និងទូទាត់សំណងតាមផ្លូវច្បាប់ជូនកម្មករ ដែលត្រូវក្រុមហ៊ុនណាហ្គាលវើលដ៏ បញ្ឈប់ពីការងារ យើងខ្ញុំសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសស ក្រសួងការងារ សូមមេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឲ្យពួកយើងខ្ញុំ បាននៅក្រៅឃុំជាបណ្តោះអាសន្នចូល រួមទៅដោះស្រាយវិវាទខាងលើ ដោយយើងខ្ញុំសូមសន្យាថា សហការជាមួយអាជ្ញាធ ក្នុងការអនុវត្តឲ្យបានម៉ឺងមាត់ នូវវិធានការសុខាភិបាល មិនរារាំងការយកសំណាក មិនធ្វើការប្រមូលផ្ដុំតវ៉ា ឬដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិឡើយ»។

សូមបញ្ជាក់ថា បន្ទាប់ពីមានលិខិតស្នើសុំស្រដៀងគ្នានេះ កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងឲ្យមនុស្ស៨នាក់ ដែលជាអ្នកដឹកនាំបាតុកម្មដោយខុសច្បាប់របស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។

មនុស្សទាំង៨នាក់ដែលត្រូវបានដោះលែងនេះ រួមមាន៖ ទី១៖ ឈ្មោះ ឈឹម ស៉ីថរ, ទី២៖ ឈ្មោះ រី សុវណ្ណឌី, ទី៣៖ ឈ្មោះ ស៊ុន ស្រីពេជ្រ, ទី៤៖ ឈ្មោះ ហៃ សុភាព, ទី៥៖ ឈ្មោះ ឃ្លាំង សុបិន្ដ, ទី៦៖ ឈ្មោះ ទូច សិរីមាស, ទី៧៖ ឈ្មោះ សុខ ណារិទ្ធ និងទី៨៖ ឈ្មោះ ឈឹម សុខន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.