ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាចងចាំមិនភ្លេចនូវការពលីជីវិតមន្ត្រី២រូបរបស់ជប៉ុន នៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ «អ៊ុនតាក់» នៅកម្ពុជា 

សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាចងចាំមិនភ្លេចនូវការពលីជីវិតមន្ត្រី២រូបរបស់ជប៉ុន នៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ «អ៊ុនតាក់» នៅកម្ពុជា 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កម្ពុជាចងចាំភ្លេចនូវការពលីជីវិតមន្ត្រី២រូបរបស់ជប៉ុន នៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ «អ៊ុនតាក់» នៅកម្ពុជា កាលពី៣០ឆ្នាំមុន។

មន្រ្តី២រូបដែលបានពលីជីវិតនោះ រួមមាន លោក Atsuhiti Nakata មន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ និងលោក Haruyuki Takata មន្ត្រីនគរបាល បានពលី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងពិធីស្វាគមន៍ និងសំណេះសំណាលជាមួយនាយ នាយរង និងពលនាវឹកកងស្វ័យការពារជើងទឹកដីជប៉ុន នៅបញ្ជាការដ្ឋានកងទ័ពជើងរាម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ដូច្នេះថា «ទោះបី៣០ឆ្នាំបានកន្លងផុតទៅហើយ ប្រទេសជាតិកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅតែចងចាំ និងដឹងគុណជានិច្ចចំពោះការ ចូលរួមរបស់កងរក្សា សន្តិភាព នៃកងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជាលើកដំបូង»។

សម្តេចបានបន្តថា៖ «ប្រការដែល កម្ពុជាកាន់តែចងចាំមិនអាចបំភ្លេចបានទៀតនោះ គឺការពលីជីវិតមន្ត្រី០២រូបនៅក្នុងបេសកកម្មអង្គការសហ ប្រជាជាតិ (អ៊ុនតាក់) នោះគឺលោក Atsuhiti Nakata មន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បាន ពលីនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ និងលោក Haruyuki Takata មន្ត្រីនគរបាល បានពលី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ»។

នៅក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការដឹងគុណចំពោះ បណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានរួមវិភាគទានដ៏ធំធេងដល់ប្រវត្តិសាស្ត្រកម្ពុជាកាលពី៣០ឆ្នាំមុន ក្នុងការបញ្ជូនកម្លាំងមកចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើង ជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន។

ក្រោយសង្គ្រាម ស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុន បានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាពការស្តារឡើងវិញក៏ដូចជា ការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះ គឺជាមូលដ្ឋានគ្រឹះនៃចំណង មិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.