ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពុធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល ដែលបានដំណើរការអស់រយៈពេល០២ថ្ងៃកន្លងមកនេះ។

អគ្គបណ្ឌិតសភាចារ្យ បានកោតសរសើររដ្ឋបាលខេត្តកណ្ដាល ដែលបានធ្វើការបំពេញ និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើនព្រមទាំងជំរុញឲ្យបន្តនូវសកម្មភាពក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ត្រូវជាសម្រេចបានផែនការ និងទិសដៅបន្តទៅមុខទៀតឱ្យសម្រេចបានល្អប្រសើរក្នុងទិសដៅក្នុងការអភិវឌ្ឍ ក៏ដូចជា ការធ្វើឱ្យខេត្តកណ្ដាលស្គាល់នូវការរីកចម្រើនជាងមុន។

ស្ថិតក្នុងឱកាសនេះលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានរាយការណ៍អំពីដំណើរការសន្និបាត រយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំធ្វើបទបង្ហាញរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ផ្សព្វផ្សាយលទ្ធផលអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តនិងក្រុងស្រុកឃុំសង្កាត់។

លោកបន្តថា ផ្អែកតាមការសិក្សា អង្គប្រជុំទាំងមូល បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរក្សាការពារបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ ដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបជំងឺរាតត្បាតកូវីដ១៩ ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីនៅតាមមូលដ្ឋានទាំងអស់ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តពង្រឹងនូវការអនុវត្តគោលនយោបាយទាំង៧ចំណុច របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ពិសេសគឺបម្រើ សេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ និងចៀសវាងការធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ធ្វើយ៉ាងណាយកចិត្តប្រជាពលរដ្ឋ និងបម្រើពួកគាត់ដោយចេញពីចិត្ត ប្រកបដោយស្នាមញញឹម ព្រោះមន្ត្រី គឺជាអ្នកបម្រើរាស្ត្រមិនមែនជាចៅហ្វាយរបស់អ្នកនោះទេ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.