ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ៧២រូប ទទួលលិខិតថ្លែងអំណរគុណពីអាជ្ញាធរសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ក្រោយបិទបញ្ចប់យុទ្ធនាការមណ្ឌលចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ៧២រូប ទទួលលិខិតថ្លែងអំណរគុណពីអាជ្ញាធរសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ក្រោយបិទបញ្ចប់យុទ្ធនាការមណ្ឌលចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន៧២រូប បានទទួលលិខិតថ្លែងអំណរគុណពីអាជ្ញាធរសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយពីលោកគ្រូ អ្នកគ្រូ បានលះបង់ពេលវេលាដ៏មានតម្លៃ ហើយប្រឈមការឆ្លងជំងឺដង្កាត់ផ្សេងៗ ក្នុងការចូលរួមយ៉ាងសកម្ម តាំងពីបើករហូតបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ (ដូសជុំរុញ) ជូនដល់បងប្អូនកម្មករ-កម្មការនី រោងចក្រសហគ្រាសទូទាំងសង្កាត់ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំ ពិសេសវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង។

ពិធីប្រគល់លិខិតថ្លែងអំណរគុណនេះ បានធ្វើឡើងដោយតំណាងលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មានលោក-លោកស្រីចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២។

ការប្រគល់ និងទទួលលិខិតថ្លែងអំណរគុណ ជាមួយការជួបសំណេះសំណាល បង្ហាញពីភាពសប្បាយរីករាយ រាក់ទាក់ដោយមនោសញ្ចេតនា ក្រោមការចូលរួមពីបណ្ដាមេភូមិទាំង៦ រវាងអាជ្ញាធរសង្កាត់ និងក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានធ្វើឡើង ស្ថិតនៅមណ្ឌលចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ (វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ) ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

សូមជម្រាបថា សម្រាប់មណ្ឌលទទួលចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ជូនដល់កម្មករ-កម្មការនីរោងចក្រសហគ្រាស ស្ថិតនៅវត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ) ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ពេលនេះត្រូវបានប្រកាសបិទបញ្ចប់យុទ្ធនាការទាំងស្រុងហើយ ដោយសរុបរួមចាក់បានចំនួន៩,៥៤៧នាក់ ស្រី៥៧៦៦នាក់ បើគិតត្រឹមល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ក្រោយពីបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំពិសេសវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង ចាប់តាំងពីថ្ងៃ១៩ ខែមករា ឆ្នាំ២០២២៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.