ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ព័ត៌មានបឋម ៖ សម្លាប់ប្រពន្ធនៅភ្នំពេញទៅចូលសារភាពនៅខេត្តពោធិ៍សាត់

ព័ត៌មានបឋម ៖ សម្លាប់ប្រពន្ធនៅភ្នំពេញទៅចូលសារភាពនៅខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានបឋម ៖ សម្លាប់ប្រពន្ធនៅភ្នំពេញទៅចូលសារភាពនៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថាកាលពី​រវេលា​ម៉ោង​ ០៨​ នឹង​០០នាទី​ ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២២​ មានការភ្ញាក់ផ្អើលនៅចំណុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីថ្ងៃទី១២​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅចំណុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ​ឈ្មោះ​ រ័ត្ន  វិជ្ជា​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរ​ បុក្កលិក​ក្រុមហ៊ុន​អុីនធើណេត​ ស្នាក់នៅ​ ចំណុច​កេីតហេតុ​ខាងលេី​ ។ចំណែកជនរងគ្រោះ​ឈ្មោះ​ ហ៊ា​ង​ សុជាតិ​ ភេទស្រី​ អាយុ​២៨ឆ្នាំ​ មុខរបរ​ មេដោះ(មេីលកូនឱ្យគេ​)​ ស្នាក់នៅ​ ជាមួយម្តាយនៅ​ ខណ្ឌ​ទួលគោក​ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងបន្តទៀតថា តាមការបំភ្លឺរបស់​ ម្តាយជនរងគ្រោះ​ឈ្មោះ​  ថៃ​ គី​ ភេទស្រី​ អាយុ​៤៨​ឆ្នាំ​ បានបញ្ចាក់ថា​ កាលពីរថ្ងៃទី១១ខែមីនា​ ឆ្នាំ​២០២២​ ជនសង្ស័យ​ បានទៅសុំម្តាយជនរងគ្រោះ​ យកប្រពន្ធទៅដេីរលេង​ ហេីយគាត់ក៏យល់ព្រម​ ក្រោយមកគាត់មិនឃេីញកូនគាត់មកផ្ទះវិញ​ គាត់បានព្យាយាមខលទៅ​ តែទាក់ទងមិនបាន​ រហូតដល់ថ្ងែទី១៥​ ខែមីនា​ ឆ្នាំ​២០២២​ ទេីបមានប៉ូលិសខេត្តពោធិ៍សាត់​ ខលមកប្រាប់ថាកូនគាត់ត្រូវបានជនសង្ស័យជាប្តី​ សម្លាប់បាត់ហេីយ​ នៅបន្ទប់ជួល​ របស់ជនសង្ស័យ​។

សមត្ថកិច្ចបញ្ជាក់ថាគឺជនសង្ស័យចូលសារភាពនៅប៉ុស្ត៍ក្រគរ​ ខេត្តពោធិ៍សាត់​ ។

គេមិនទាន់ដឹងច្បាស់ពីមូលហេតុច្បាស់លាស់នៅឡើយទេថាការសម្លាប់ប្រពន្ធរបស់ខ្លួននោះផ្តើមចេញពីអ្វី!ប៉ុន្តែតាមប្រភពខ្លះបានអោយដឹងថាសង្ស័យអំពើឃាតកម្មខាងលើនេះអាចកើតចេញពីការប្រចណ្ឌ។ ទោះជាយ៉ាងណានេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះពេលនេះសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀតទើបដឹងមូលហេតុច្បាស់។

តាមការបញ្ចាក់​ របស់គ្រូពេទ្យកោសល្យ​វិច័យ​ លោក​ បណ្ឌិត​ នង​ សុវណ្ណ​រ័ត្ន​ បញ្ចាក់ថា​ សព​ ពិត​ជាស្លាប់​ ដោយសារករណីឃាតកម្មពិតប្រាកដមែនបច្ចុប្បន្ន​ សព​ ជន​រងគ្រោះត្រូវប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.