ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ឃាត់​រថយន្ត​ទំនើប​របស់​ស្រី​ស្អាត​មួយ​គ្រឿង ​សង្ស័យ​​គ្មាន​ពន្ធ និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ

ឃាត់​រថយន្ត​ទំនើប​របស់​ស្រី​ស្អាត​មួយ​គ្រឿង ​សង្ស័យ​​គ្មាន​ពន្ធ និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឃាត់​រថយន្ត​ទំនើប​របស់​ស្រី​ស្អាត​មួយ​គ្រឿង ​សង្ស័យ​​គ្មាន​ពន្ធ និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ

(បន្ទាយមានជ័យ) ៖ មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ បាន​ឃាត់​រថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX.350 ដែល​ត្រូវគេ​​សង្ស័យ​ថា គ្មាន​ពន្ធ និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​ផ្សារ​អគ្គរ​ថ្មី ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ ប្រចាំ​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​វិធានការ​ពី​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា ដើម្បី​ព​ង្រឹ​ក​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ មន្ត្រី​គយ និង​រដ្ឋ​ករ​ការិយាល័យ បាន​ស្រាវជ្រាវ និង​ធ្វើការ​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ប្រចាំ​ខេត្ត ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស RX.350 ដែល​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP.1389 ដែល​ត្រូវ​សង្ស័យ​ថា គ្មាន​ពន្ធ ហើយនឹង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ។

មន្ត្រី​គយ និង​រដ្ឋ​ករ រូប​នោះ បាន​បញ្ជាក់​ថា ៖ ក្រោយ​ឃាត់​រថយន្ត​១​គ្រឿង​ខាងលើ ដែល​សង្ស័យ​គ្មាន​ពន្ធ និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ហើយ​ត្រូវ​បាន​មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ការិយាល័យ ស្រាវ ជ្រាវ​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ប្រចាំ​ខេត្តបន្ទាយមានជ័យ (​ចំណុច​ស្ពាន​ទឹកថ្លា​) ដើម្បី​អោយ​ម្ចាស់​យក​ឯកសារ​រថយន្ត បើ​គ្មាន​ពន្ធ​ទេ នឹង​អោយ​ម្ចាស់​រថយន្ត​ទៅ​បង់ពន្ធ​តាម​ច្បាប់​កំណត់​។

មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ បាន​បញ្ជាក់​ថា ៖ មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ នឹង​បន្ត​អនុវត្ត​ការងារ​បង្ក្រាប​បទល្មើស​រថយន្ត​គេចពន្ធ និង​គ្មាន​ពន្ធ​ដូច​ភ្លៀងរលឹម ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ ហើយ​សុំ​អោយ​ម្ចាស់​រថយន្ត​ដែល​គ្មាន​ពន្ធ និង​មិន​ទាន់​បាន​បង់ពន្ធ​ជូន​រដ្ឋ ត្រូវ​ចូល​មក​បង់​តាម​ច្បាប់​កំណត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.