ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ឧកញ៉ា អ៉ឹង ប៊ុនហូវ ចំពោះមរណភាពរបស់ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ឧកញ៉ា អ៉ឹង ប៊ុនហូវ ចំពោះមរណភាពរបស់ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានផ្ញើលិខិតមួយចូលរួមរំលែកទុក្ខជាមួយ ឧកញ៉ា អ៉ឹង ប៊ុនហូវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុករបស់ ឧកញ៉ា អ៉ឹង ប៊ុនហូវ កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតនេះ លោកឧបនាយករដ្ឋមន្រ្តី និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភ លឹម ឈុន ត្រូវជាឪពុកបង្កើត បានទទួលមរណភាព។

លោកបានបញ្ជាក់ថា៖ «ក្នុងឱកាសដ៏សោកសង្រេងនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព។ មរណភាព មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន គឺជាការបាត់បង់ស្វាមី ឳពុក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុត របស់ក្រុមគ្រួសារ និងជាការបាត់បាត់នូវពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលបានរួមចំណែកទាំង កម្លាំងកាយ ចិត្ត និងធនធានជួយកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសក្នុងវិស័យព្រះពុទ្ធ សាសនា»។

លោកឧបនាយករដ្ឋមន្រ្តី និងភរិយា សូមឧទ្ទិសបួងសួងសុំឲ្យដួងវិញ្ញាណក្ខន្ធរបស់ មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតចូលរួមរំលែកទុក្ខរបស់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.