ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះ ស.ស.យ.ក. ខេត្តស្វាយរៀង

លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះ ស.ស.យ.ក. ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះ ស.ស.យ.ក. ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖«បើគិតត្រឹមជារូបភាពនៃការស្ម័គ្រចិត្តក្នុងការរៀបចំពិធីផ្សេងៗ អាចនឹងសាមញ្ញ តែអ្វីដែលយើង (ស.ស.យ.ក)ធ្វើ បានបណ្តុះនូវស្មារតី និងគំនិតនៃការចេះជួយគ្នាពីមួយជំនាន់ទៅមួយជំនាន់» ។ នេះជាប្រសាសន៍របស់លោក ហ៊ុន ម៉ានី ថ្លែងទៅកាន់សមាជិក សមាជិកានៃអង្គពិធីទាំងមូល ខណៈលោកបង្ហាញពីឆន្ទៈ និងបេសកកម្មរបស់ស.ស.យ.ក. ក្នុងបេសកម្មផ្តល់ត្រលប់ជូនសង្គម និងបម្រើប្រយោជន៍ប្រជាជន នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះ ស.ស.យ.ក. ខេត្តស្វាយរៀង ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារទាំងការអភិរក្ស និងអភិវឌ្ឍ ក្នុងនោះរួមមាន៖ ការបង្កើតជាកម្មវិធីវង់តន្ត្រីខ្មែរ វេទិកាអភិវឌ្ឍសមត្ថភាព កម្មវិធីវោហាសព្ទយុវជន  រួមជាមួយការគិតគូរចំពោះអនាគតប្រទេសជាតិ ជាពិសេសលើទិដ្ឋភាពបច្ចេកវិទ្យា ក៏ដូចជាបរិបទបដិវត្តឧស្សាហកម្ម៤.០ បន្ថែមលើកម្មវិធីសង្គម និងមនុស្សធម៌ជាច្រើនផ្សេងទៀត។

ទន្ទឹមនេះ លោកប្រធាន ក៏បានរម្លឹកនូវគម្រូវីរៈភាពរបស់ថ្នាក់ដឹកនាំទី១ របស់ស.ស.យ.ក. ដែលបានបង្ហាញផ្លូវ និងតម្រង់ទិស ថ្នាក់នាំយុវជនជំនាន់ក្រោយ តាមរយៈបទពិសោធន៍នៃសកម្មភាពជាក់ស្តែង មិនថាការលះបង់ និងការតស៊ូពុះពារក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា សកម្មភាពទាំងអស់របស់ថ្នាក់ដឹកនាំ បានក្លាយជាមូលដ្ឋានគ្រឹះជំរុញចិត្តក្រុមគ្រួសារស.ស.យ.ក. គ្រប់ជំនាន់ ដើម្បីបន្តស្មារតី និងសកម្មភាពទាំងឡាយ ដែលផ្តល់ជាភាពវិជ្ជមានជូនដល់សង្គម។

សូមបញ្ជាក់ថា, នាព្រឹកថ្ងៃអាទិត្យ១១កេីត​ ខែផល្គុន​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២២នេះ លោក ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​  និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ ​បានញ្ជេីញចូលរួមជាគណ:អធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ​ ឃុំ​ ក្រុង​ ស្រុក​ ខេត្ត​ ក្នុងរចនាសម្ព័ន្ធ​ ស.ស.យ.ក​ខេត្តស្វាយរៀង​ កក្រោមអធិបតីភាព លោក ហ៊ុន​ ម៉ានី​ ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា។

មានប្រសាសន៍នាឱកាសនោះ លោកអភិបាលខេត្តបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយ៉ាងសកម្ម និងភាពទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រួសារយុវជនស.ស.យ.ក.ខេត្ត ជាមួយអជ្ញាធរ និងភាគីពាក់ព័ន្ធ លើកិច្ចការអភិវឌ្ឍនានាក្នុងខេត្តស្វាយរៀង។

លោកអភិបាល បានគូសបញ្ជាក់ពីភាពចាំបាច់នៃវត្តមាន និងការចូលរួមរបស់យុវជនក្នុងបេសកម្មដឹកនាំ កសាង សមិទ្ធផលនានាជូនប្រជាជននៅមូលដ្ឋានផ្ទាល់ និងសង្គមជាតិ។ លោកបន្តថា «ការចូលរួមកសាងប្រទេសជាតិ គឺជាកាតព្វកិច្ចមួយដ៏ចម្បងរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសគឺយុវជន ព្រោះយុវជន ជាអនាគតនៃអ្នកបន្ដវេនក្នុងការដឹកនាំប្រទេសជាតិ»។

ទន្ទឹមនេះ ការអភិវឌ្ឍន៍ក្នុងសង្គមមួយមិនមែនមានតែការដឹកនាំរបស់អ្នកដឹកនាំតែម្នាក់នោះទេ គឺចាំបាច់មានការចូលរួមចំណែកពីគ្រប់ប្រជាពលរដ្ឋទាំងអស់ ហើយចំណុចសំខាន់នៃការចូលរួមចំណែកក្នុងសង្គម គឺដើម្បីជាប្រយោជន៍សម្រាប់អនាគតប្រទេសជាតិ ៕

         

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.