ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បាននាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៨តោន ចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារក្នុងស្រុកស្វាយជ្រំ តំណាងឲ្យប្រជាពលរដ្ឋចំនួន ១ ០០០គ្រួសារក្នុងខេត្ត ស្វាយរៀង

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បាននាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៨តោន ចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារក្នុងស្រុកស្វាយជ្រំ តំណាងឲ្យប្រជាពលរដ្ឋចំនួន ១ ០០០គ្រួសារក្នុងខេត្ត ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បាននាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៨តោន ចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារក្នុងស្រុកស្វាយជ្រំ តំណាងឲ្យប្រជាពលរដ្ឋចំនួន ១ ០០០គ្រួសារក្នុងខេត្ត ស្វាយរៀង

ចេញពីខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម សេង សិលា អភិបាលរង ខេត្ត និងសហការី បាននាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៨តោន ចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារក្នុងស្រុកស្វាយជ្រំ តំណាងឲ្យប្រជាពលរដ្ឋចំនួន ១ ០០០គ្រួសារក្នុងខេត្ត ស្វាយរៀង ដែលជាខេត្តគោលដៅចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការនាំយកអង្ករជំនួយសង្រ្គោះបន្ទាន់ចំនួន ៣០០តោន ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណ រដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ (ចិត ជប៉ុន និងកូរ៉េ) ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩។

ខ្លឹមសារជារួមនៃការសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្រ្តីជាមួយប្រជាពលរដ្ឋក្នុងខេត្តគោលដៅទាំង ៧ មានដូចខាងក្រោម ៖

១- ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

២- ត្រូវចេះសម្របខ្លួនរស់នៅនិងប្រកបមុខរបរ ទៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនិងការរស់នៅជាមួយកូវិដ ១៩ ដោយត្រូវអនុវត្តវិធានការរបស់សុខាភិបាល ៣កុំ ៣ការពារ និងត្រូវទៅទទួលវ៉ាក់សាំងការពារ និងដុសជំរុញ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា។

៣- រស់នៅស្អាត ហូបស្អាត ដោយពង្រឹងការធ្វើអនាម័យខ្លួនប្រាណ លំនៅឋាន និងទីសាធារណ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗទៀត។

៤- យកចិត្តទុកដាក់ស្តារជីវភាពគ្រួសារឡើងវិញ តាមរយ:ខិតខំបង្កបង្កើនផល ពិសេសដំណាំ ជាស្បៀងប្រចាំថ្ងៃមានបន្លែ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ និងត្រី ធ្វើយ៉ាងណាអាចដោះស្រាយជីវភាពក្នុងគ្រួសារ ដោយមិនចាំបាប់ទៅចំណាយប្រាក់។

៥- ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវបញ្ជូនកូន ចៅទៅសាលារៀនឲ្យបានទៀងទាត់តាមកម្ម វិធីសាលា ចៀសវាងយកឱកាសនេះ ពួកគាត់ដើរលេងដែលអាចប្រឈមការឆ្លងជំងឺ និងប្រព្រឹត្តអំពើខុសច្បាប់។

៦- ត្រូវចូលរួមថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស ដែលយើងទទួលបានយ៉ាងលំបាក ក្រោមការខិតខំប្រឹងប្រែងស្ទើពេញមួយជីវិតរបស់សម្តេចតេជោ។

៧- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវពិនិត្យលទ្ធភាពបន្តដោះស្រាយជាគ្រាប់ពូជដំណាំ បន្លែ ត្រី និងមាន់ជូនកសិករតាមការចាំបាច់ ហើយត្រូវពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ បំណងស្វះស្វែងរកជំនួយបន្ថែម ដើម្បីយកមកជួយប្រជាកសិករឲ្យបានទាន់ពេលវេលា។ ព្រមជាមួយគ្នាត្រូវសហការជាមួយអាជ្ញាធរខេត្ត ស្រុក នាំយកអង្ករទៅចែកជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

សរុបលទ្ធផលនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីនាំយកអង្ករជំនួយសង្រ្គោះបន្ទាន់
មកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារ រងផលប៉ះពាល់ពីជំងឺឆ្លង កូវីដ-១៩ សរុបចំនួន ៧ ៥០០គ្រួសារ ក្នុងខេត្តគោលដៅទាំង៧ មានខេត្តកំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង។

១-ខេត្តកំពង់ចាម៖ បានចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ តំណាងឲ្យ ១ ០០០គ្រួសារ។
២-ខេត្តសៀមរាប៖ បានចែកជូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ តំណាងឲ្យ ១ ០០០គ្រួសារ។
៣-ខេត្តឧត្តរមានជ័យ៖ បានចែកជូនប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ តំណាងឲ្យ ១ ០០០ គ្រួសារ។
៤-ខេត្តបន្ទាយមានជ័យ៖ បានចែកជូនប្រជាពលរដ្ឋចំនួន ២១៥គ្រួសារ តំណាងឲ្យ ១ ៥០០ គ្រួសារ។
៥-ខេត្តបាត់ដំបង៖ បានចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ តំណាងឲ្យ ១ ០០០គ្រួសារ។
៦-ខេត្តត្បូងឃ្មុំ៖ បានចែកជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ តំណាងឲ្យ ១ ០០០គ្រួសារ។
៧-ខេត្តស្វាយរៀង៖ បានចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ តំណាងឲ្យ១ ០០០គ្រួសារ។

ប្រជាពលរដ្ឋដែលទទួលបានអង្ករជំនួយសង្រ្គោះបន្ទាន់ ពីឯកឧត្តមរដ្ឋមន្រ្តីសរុបចំនួន ២០៦៥ គ្រួសារ នៃចំនួនគ្រួសារសរុប ៧ ៥០០គ្រួសារ ក្នុងខេត្តគោលដៅទាំង៧ អស់អង្ករ ៨២,៦០តោន នៃចំនួនអង្ករសរុបចំនួន ៣០០តោន។ ចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលអង្ករ អាជ្ញាធរខេត្ត ស្រុក សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅនឹងនាំយកអង្ករជំនួយសង្រ្គោះបន្ទាន់នេះទៅចែកជូនជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.