ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជំនន់ទឹកភ្លៀងនេះកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃ បណ្តាលឱ្យទឹកហូរជន់លិច និងប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងផលដំណាំកសិកម្មមួយចំនួន។

ក្នុងឱកាសចុះជួបប្រជាពលរដ្ឋ លោកស្រីបណ្ឌិត បាន ស្រីមុំ បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។

លោកស្រីអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយបានណែនាំដល់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ឱ្យចុះពិនិត្យស្ថានភាពជាក់ស្តែង និងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

លោកស្រីអភិបាលខេត្តបានលើកឡើងថា គ្រោះមហន្តរាយធម្មជាតិមិនអាចកំណត់ទុកជាមុនបានឡើយ ដូច្នេះ រាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងសង្គ្រោះ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកស្រីក៏បានថ្លែងការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការត្រៀមបង្ការ តាមដានស្ថានភាព និងជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់ប្រឈមនានា។ លោកស្រីបានណែនាំឱ្យបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ហើយប្រសិនបើមានស្ថានការណ៍ប្រឈម ត្រូវចាត់វិធានការជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព និងរាយការណ៍ជូនថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតជាបន្ទាន់។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង និងតំបន់ទំនាប សូមបង្កើនការប្រុងប្រយ័ត្ននៅពេលមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា។ ប្រសិនបើមានស្ថានភាពប្រឈម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យបានឆាប់រហ័ស។

លោកស្រីក៏បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងកុមារតូចៗ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការលង់ទឹក ព្រមទាំងយកចិត្តទុកដាក់លើសុខភាព និងអនាម័យ ដូចជា លាងដៃជាមួយសាប៊ូ ផឹកទឹកឆ្អិន និងដេកក្នុងមុងជាប្រចាំ ដើម្បីបង្ការជំងឺផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

បើតាមរបាយការណ៍បឋម ជំនន់ទឹកភ្លៀងដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានប៉ះពាល់ដល់ឃុំ-សង្កាត់ចំនួន ៦ ស្មើនឹង ១៩ភូមិ និងប្រជាពលរដ្ឋចំនួន ២៣២ខ្នងផ្ទះ។ ជំនន់ក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូ ផ្លូវបេតុង និងបណ្តាលឱ្យផលដំណាំកសិកម្មរងការខូចខាតមួយចំនួនធំ។ ជាអកុសល គ្រោះទឹកជំនន់នេះក៏បានបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត ដោយសារត្រូវទឹកគួច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.