ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រយៈពេល៣០ឆ្នាំមកនេះ បញ្ជាការដ្ឋានអង្គរក្សបានខិតខំបំពេញតួនាទី និងភារកិច្ចរហូតក្លាយជាកងឯកភាពឆ្នើមមួយ នៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រយៈពេល៣០ឆ្នាំមកនេះ បញ្ជាការដ្ឋានអង្គរក្សបានខិតខំបំពេញតួនាទី និងភារកិច្ចរហូតក្លាយជាកងឯកភាពឆ្នើមមួយ នៃកងយោធពលខេមរភូមិន្ទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមពិធីខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃបេសកកម្មជាប្រវត្តិសាស្ត្ររបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ ដែលបានបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងក្រុមគ្រួសារ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍ដ៏មាន អត្ថន័យ និងមនោសញ្ចេតនាស្និទ្ធស្នាលនេះ ដើម្បីរំឭកដល់វីរភាពរបស់ឥស្សរជនឆ្នើមទាំង១២រូប ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាននៃវរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញទាំងអស់ដែលបានប្តូរផ្តាច់ លះបង់ខិតខំបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចទាំងពីរ និងក្រុមគ្រួសារ បានសុខសាន្តតរៀងមក ដែលជាកត្តាចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងធានានូវលំនឹងស្ថិរភាព និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ។ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។

លោកបញ្ជាក់ថា «ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានអង្គរក្សបានខិតខំបំពេញតួនាទី និងភារកិច្ចរហូតក្លាយជាកងឯកភាពឆ្នើមមួយនៃកងយោធពលខេមរភូមិន្ទ ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនទាំងលើការងារអភិវឌ្ឍ និងអភិរក្ស ដូចបណ្តាស្ថាប័ន-កងឯកភាពនានានៃកងយោធពលខេមរភូមិន្ទផងដែរ»។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តលើកឡើងទៀតថា ពាក់ព័ន្ធនឹងការងារអភិវឌ្ឍ អង្គភាពមានការបោះជំហានទៅមុខរឹងមាំលើគ្រប់វិស័យ ទាំងរចនាសម្ព័ន្ធដឹកនាំបញ្ជា, ចំនួនទ័ព, មធ្យោបាយគ្រឿងបំពាក់ និងការកសាងជំរំជម្រក ក៏ដូចជា ហេដ្ឋានរចនាសម្ព័ន្ធនានាបម្រើឱ្យការបំពេញភារកិច្ច និងការលើកកម្ពស់ជីវភាព សុខុមាលភាព របស់យោធិន និងគ្រួសារយោធិន។

អង្គភាពក៏បានសម្រេចបានស្នាដៃលើការហ្វឹកហ្វឺនយោធិនទាំងនៅក្នុងអង្គភាពផ្ទាល់ និងការជួយកសាងពង្រឹងសមត្ថភាពនៅទូទាំងកងយោធពលខេមរភូមិន្ទ ហើយក៏បានពង្រឹងពង្រីកប្រសិទ្ធភាព និងវិសាលភាពប្រតិបត្តិការ ដោយក្រៅពីភារកិច្ចស្នូល ក៏បានចុះជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូចជាបូមទឹកដាក់ស្រែដោះស្រាយគ្រោះរាំងស្ងួត និងចូលរួមក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយផ្សេងនៅទូទាំងប្រទេស ស័ក្តិសមជា “កម្លាំងដែលមានសមត្ថភាព លទ្ធភាព អាចឆ្លើយតបគ្រប់ពេលវេលា ទាន់ពេលវេលា និងដោយប្រសិទ្ធភាពខ្ពស់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

ក្នុងការងារអភិរក្ស អង្គភាពតែងបានគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអភិក្រមទាំង៣ គឺ ស្មោះត្រង់ ការពារ បម្រើ ហើយយោធិនគ្រប់រូប និងគ្រប់ជំនាន់នៃបញ្ជាការដ្ឋានអង្គរក្ស តែងបានប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវស្មារតីនេះចំពោះ ជាតិ ប្រជាជន ប្រមុខរាជរដ្ឋាភិបាល និងក្រុមគ្រួសារ តាំងពីអតីតកាល បច្ចុប្បន្ន និងតទៅអនាគត ស័ក្តិជាកម្លាំងដ៏រឹងមាំ និងពិតប្រាកដរបស់ជាតិ។

គ្រប់បណ្តាស្ថាប័ន-កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ តែងបានខិតខំបំពេញតួនាទី និងភារកិច្ច ដែលមានកំណត់ក្នុងច្បាប់។ នៅក្នុងកងទ័ព កងឯកភាពនីមួយៗ ត្រូវបានប្រគល់ទាំងភារកិច្ចស្នូល និងភារកិច្ចពិសេស។ ជាក់ស្តែង បញ្ជាការដ្ឋានអង្គរក្ស គឺដូចនឹងបណ្តាកងឯកភាពផ្សេងទៀត មានភារកិច្ចស្នូលក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ដោយឡែក ក្នុងនាមជាអង្គភាពទ័ពជំនាញ បញ្ជាការដ្ឋានអង្គរក្ស ក៏ត្រូវបានប្រគល់ភារកិច្ចពិសេសបន្ថែមមួយទៀត គឺការពារប្រមុខរាជរដ្ឋាភិបាល ដែលជាក់ស្តែងជា សម្តេចតេជោ ហ៊ុន សែន ព្រោះលោកជានាយករដ្ឋមន្ត្រី កើតចេញពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ។ នេះជាការបញ្ជាក់បន្ថែមរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

លោកបន្តថា ជាទិសដៅទៅមុខទៀត គឺកងទ័ពយើងត្រូវបន្តការងារអភិវឌ្ឍ តាមរយៈការពង្រឹងរចនាសម្ព័ន្ធ និងការហ្វឹកហ្វឺន ដោយច្នៃប្រឌិតធ្វើយ៉ាងណាឱ្យកងទ័ពកាន់តែក្លាយកម្លាំងដែលមានសមត្ថភាពខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជន ហើយអ្វីដែលត្រូវអភិរក្សឱ្យបានជាដាច់ខាតក្នុងគ្រប់កាលៈទេសៈ គឺស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រមុខរាជរដ្ឋាភិបាលរបស់យើង ដើម្បីឱ្យលោកអាចបំពេញភារកិច្ចដឹកនាំដោយឈរលើផលប្រយោជន៍រួមរបស់ជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.