ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី ដើម្បីនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារ រងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩

នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី ដើម្បីនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារ រងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី ដើម្បីនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារ រងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩

ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងគឺជាខេត្តចុងក្រោយ ក្នុងចំណោមខេត្តគោលដៅទាំង៧ (កំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង) នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី ដើម្បីនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េ) ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់ ជូនដល់រាជ រដ្ឋាភិបាលកម្ពុជាដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារ រងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩ សរុបចំនួន ៧ ៥០០គ្រួសារ ក្នុងខេត្តគោលដៅទាំង៧។

នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បាននាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៤០តោន មកចែកជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១ ០០០គ្រួសារក្នុងខេត្តត្បូងឃ្មុំ និងដោយឡែកស្រុកតំបែរអង្ករចំនួន ២០តោន សម្រាប់ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ។ ក្នុងពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ហ៊ាន វណ្ណហ៊ន រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ រួមជាមួយលោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក លោកឧត្តម សេនីយ៍ វរៈសេនីយ៍កម្លាំងប្រដាប់អាវុធទាំងបី លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

សម្រាប់ព្រឹកនេះនៅខេត្តត្បូងឃ្មុំ ស្រុកតំបែរមានពីរកម្មវិធី ៖
– កម្មវិធីទី១ វេលាម៉ោង ៨:០០ ៖ នៅសាលាបឋមសិក្សាខ្ជាយ ប្រជាពលរដ្ឋអញ្ជើញមកពីឃុំតំបែរ ១០០នាក់ ឃុំត្រពាំងព្រីង ១០០នាក់ និងឃុំសេដា ៥០នាក់ សរុប ២៥០គ្រួសារ។

– កម្មវិធីទី២ វេលាម៉ោង ១០:០០ ៖ នៅបរិវេណវត្តចុងជាច មានប្រជាពលរដ្ឋអញ្ជើញមកពីឃុំគោកស្រុក ១០០នាក់ ឃុំចុងជាច ៥០នាក់ ឃុំទឹកជ្រៅ ៥០នាក់ និងឃុំនាងទើត ៥០នាក់ សរុប ២៥០គ្រួសារ។

ជាបឋម ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកតំបែរ និងជាពិសេសបងប្អូនដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ជានិច្ចកាល សម្តេចតែងតែគិតគូ អំពីទុក្ខលំបាក និងបញ្ហាជីវភាពរបស់បងប្អូនទាំងអ្នកឆ្លងហើយកំពុងសម្រាកព្យាបាលនៅផ្ទះ និងនៅមន្ទីរពេទ្យ និងទាំងអ្នកមិនទាន់ឆ្លងក្តី។ មើលឃើញបញ្ហាទាំងអស់នេះ សម្តេចបានអនុញ្ញាតឲ្យឯកឧត្តមរដ្ឋមន្ត្រី អាជ្ញាធរខេត្ត នាំយកអង្ករជំនួយសង្គ្រោះបន្ទាន់មកចែកជូនបងប្អូនប្រជាពលរដ្ឋស្រុកតំបែរចំនួន ៥០០គ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយបានសួរនាំអំពីសុខទុក្ខ បញ្ហាជីវភាព ការងារបង្កបង្កើនផល របររកទទួលទាន បច្ចុប្បន្នភាពនៃស្ថានភាពជំងឺឆ្លង កូវីដ-១៩ សន្តិសុខ សណ្តាប់ធ្នាប់ និងការអប់រំ។ល។ ព្រមជាមួយអំណោយអង្ករ ៤០គ.ក្រ/គ្រួសារ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះស្រុកតំបែរផ្ទាល់ បានយកឱកាសនេះធ្វើ ការណែនាំ និងលើកទឹកចិត្តឲ្យបងប្អូនដែលទទួលរងផលប៉ះពាល់ផ្ទាល់ទាំងផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច ត្រូវបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀតលើចំណុចសំខាន់ៗដូចខាងក្រោម៖

១- ត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវិដ ១៩ ដោយត្រូវចេះសម្របខ្លួនឲ្យទាន់ស្ថានភាពនៃជំងឺឆ្លងនេះ ដោយត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវទៅចាក់វ៉ាក់សាំងការពារ និងដុសជំរុញឲ្យបានគ្រប់ៗគ្នា ។
២- រស់នៅស្អាត ហូបស្អាត ផឹកស្អាន ដោយពង្រឹងការធ្វើអនាម័យខ្លួនប្រាណ លំនៅឋាន និងទីសាធារណ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗទៀត។
៣- យកចិត្តទុកដាក់ស្តារជីវភាពគ្រួសារឡើងវិញ តាមរយ:ខិតខំបង្កបង្កើនផល ពិសេសដំណាំ ជាស្បៀងប្រចាំថ្ងៃមានបន្លែ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ និងត្រី ធ្វើយ៉ាងណាអាចដោះស្រាយជីវភាពក្នុងគ្រួសារ ដោយមិនចាំបាប់ទៅចំណាយប្រាក់។
៤- ព្រមជាមួយគ្នា បងប្អូនក៏ត្រូវចូលរួមថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស ដែលរកបានមកដោយលំបាក ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកាលពីពេលថ្មីៗនេះថា “សន្តិភាពគឺជានយោបាយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា” មានសន្តិភាព មានអ្វីៗទាំងអស់ ។

     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.