ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

លោក សួន សេរីរដ្ឋា រិះគន់ខេមបូឌាដេលីជាកាសែតរត់ចោលស្រុក ហើយសម្ភាសតែអ្នកវិភាគរត់ចោល

លោក សួន សេរីរដ្ឋា រិះគន់ខេមបូឌាដេលីជាកាសែតរត់ចោលស្រុក ហើយសម្ភាសតែអ្នកវិភាគរត់ចោល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចេញមុខរិះគន់ធ្ងន់ៗ ទៅកាន់សារព័ត៌មាន The Cambodia Daily ថាជាកាសែតចោលស្រុក ហើយសម្ភាសតែអ្នកវិភាគរត់ចោលស្រុកដូចគ្នា។

ប្រតិកម្មរបស់អ្នកនយោបាយរូបនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានអនឡាញ The Cambodia Daily បានផ្សាយនូវអត្ថបទមួយក្រោមចំណងជើងបែបវាយតម្លៃថា៖ «លោក ហ៊ុន សែន គំរាមសម្លាប់អ្នកវិភាគម្នាក់ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក»។ ក្នុងអត្ថបទនេះ សារព័ត៌មានខាងលើ បានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ។

«ការសែតរត់ចោលស្រុក សហការជាមួយអ្នកវិភាគរត់ចោលស្រុក បំភ្លៃអត្ថន័យនៃប្រសាសន៍របស់ សម្តេចតេជោ ដើម្បីបម្រើរនយោបាយពួករត់ចោលស្រុក !»។ នេះជាការបញ្ជាក់របស់ លោកសួន សេរីរដ្ឋា ជូនដល់បណ្ដាញព័ត៌មាន ។

លោកបានបន្តថា ការសែត The Cambodia Daily ជាកាសែតមួយដែលលោកចូលចិត្តអានតាំងពីមានវត្តមានបោះពុម្ពផ្សាយជាព្រឹត្តិប័ត្រព័ត៌មានក្នុងប្រទេសកម្ពុជា ក្នុងទសវត្សទី៩០ មក… តែមិនមែន The Cambodia Daily ដែលមានតែមនុស្ស ២នាក់អង្គុយក្នុងបន្ទប់ ៣ ម៉ែត្រ ៤ ជ្រុង ស្រវឹងទឹកមាត់ធ្វើការអត្ថាធិប្បាយកញ្ជះនយោបាយឲ្យពួករត់ចោលស្រុក ដូចរាល់ថ្ងៃនេះទេ។

The Cambodia Daily ដែលពីមុនជា កាសែតដ៏ធំក្នុងស្រុកខ្មែរ បានបិទប្រតិបត្តិការរបស់ខ្លួន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យទៅបង់ពន្ធជាង ៦លានដុល្លារ ដោយថា បានជំពាក់ពន្ធរដ្ឋរយៈពេល១០ឆ្នាំ អំឡុងពេលប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ បន្ទាប់ពីបានបិទមួយរយៈ សារព័ត៌មាននេះបានបន្តផ្សព្វផ្សាយឡើងវិញតាមប្រព័ន្ធអនឡាញ។

អតីតអ្នកកាសែត លោកសួន សេរីរដ្ឋា ឡើងទៀតថា The Cambodia Daily ជាកាសែតរត់ចោលស្រុក ធ្វើកម្មវិធីសម្ភាសតែពួករត់ចោលស្រុកដដែលៗ និងដើម្បីបម្រើអារម្មណ៍នយោបាយរបស់ពួកអ្នកនយោបាយរត់ចោលស្រុក គឺអាចនិយាយបានថា «នាងរត់រកអ្នក់ មីខាតលក្ខណ៍រត់រកអាបាក់សន្សា» ឬពេលនេះអាចហៅបានថា «អារត់ចោលស្រុក រត់រកអារត់ចោលស្រុក» !។

លោកបន្តថា ជាកាសែតរត់ចោលស្រុកដែលមានអ្នកអត្ថាធិប្បាយ តែ ២ នាក់ អង្គុយតែក្នុងបន្ទប់ ៣ ម៉ែត្រ ៤ ជ្រុង ហើយអត្ថាធិប្បាយប្រើសំដីច្រឡោងខាម ប្រមាថមើលងាយអ្នកដឹកនាំប្រទេសមួយដោយគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ព្រមទាំងចូលចិត្តប្រដិតបង្កើតព្រឹត្តិការណ៍ បំភ្លៃអត្ថន័យនៃសារសំឡេង ទាំងមិនស្គាល់ល្បះប្រយោគ ប្រធានបទ កិរិយាសព្ទ កម្មបទ នាមឬគុណនាមផងនោះ គឺចេះត្រឹមតែធ្វើការកាត់តសំឡេងយកមកផ្សាយធ្វើអត្ថាធិប្បាយញុះញង់ដុតបញ្ឆេះអ្នកស្តាប់ ឲ្យយល់ច្រឡំ ច្រឡោត លោតតាមខ្លួនប៉ុណ្ណោះ !។

លោកបន្តថា៖ «ដូច្នោះហើយបានជាធ្វើឲ្យ កេរ្ត៍ឈ្មោះកាសែត The Cambodia Daily ដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិធ្លាប់ឲ្យតម្លៃនោះ ក្លាយជាអស់តម្លៃ លែងមាននណាយកជា Reference ឬយកទៅផ្សាយបន្តដូចពីមុនទៀត ហើយវាក្លាយទៅជា កាសែតកន្ទប Online ដែលប្រមូលផ្តុំត្រឹមតែទស្សនៈអារម្មណ៍រវើរវាយរបស់ពួកវិភាគរត់ចោលស្រុក ដើម្បីពួកអ្នកនយោបាយរត់ចោលស្រុកដូចគ្នាតែប៉ុណ្ណោះ ! »៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.