ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

មន្ត្រីជាន់ខ្ពស់៖ ក្រសួងបរិស្ថានមានបេសកកម្មចម្បង ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ការផ្តល់ជម្រើសមុខរបរ សំដៅកាត់បន្ថយការពឹងផ្អែកលើធនធានធម្មជាតិទាំងស្រុង

មន្ត្រីជាន់ខ្ពស់៖ ក្រសួងបរិស្ថានមានបេសកកម្មចម្បង ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ការផ្តល់ជម្រើសមុខរបរ សំដៅកាត់បន្ថយការពឹងផ្អែកលើធនធានធម្មជាតិទាំងស្រុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ «ក្រសួងបរិស្ថានមានបេសកកម្មចម្បង ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ការផ្តល់ជម្រើសមុខរបរ សំដៅកាត់បន្ថយការពឹងផ្អែកលើធនធានធម្មជាតិទាំងស្រុង»។ នេះជាការលើកឡើងរបស់លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុង «កិច្ចប្រជុំស្វែងរកធនធានគាំទ្រសម្រាប់រៀបចំវគ្គបណ្ដុះបណ្ដាលមុខរបរដល់សហគមន៍នៅខេត្តកំពង់ធំ» នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីដៃគូពាក់ព័ន្ធអនុវត្តគម្រោងពិព័រណ៍សហគមន៍។

លោកស្រីរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនានា បានធ្វើការនៅតាមតំបន់ការពារធម្មជាតិក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ដោយឡែក កិច្ចសហការគ្នាពីអ្នកពាក់ព័ន្ធ ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ នៅមានកម្រិតនៅឡើយ។ ដើម្បីឱ្យការលើកកម្ពស់ជីវភាពសហគមន៍កាន់តែមានប្រសិទ្ធភាពថែមទៀត ទាមទាកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាផ្តល់ជម្រើសមុខរបរសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ។ កិច្ចប្រជុំដែលរៀបចំឡើងដោយគម្រោងពិព័រណ៍សហគមន៍ ប្រមូលផ្តុំ និងផ្តល់ឱកាសឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងវិស័យឯកជន ក្នុងការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងប្រមូលនូវអនុសាសន៍ណែនាំ ដើម្បីកែសម្រួល និងតម្រង់ទិស ឱ្យការអនុវត្តគម្រោងរៀបចំពិព័រណ៍សហគមន៍ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ។

តាមការចុះសិក្សាស្រាវជ្រាវរបស់ក្រុមការងារអនុវត្ដគម្រោងពិព័រណ៍សហគមន៍ មានមុខរបរសំខាន់ៗចំនួន១០ ដែលសហគមន៍តំបន់ការពារធម្មជាតិចំនួន១៧ ក្នុងខេត្តកំពង់ធំជ្រើសរើស រួមមាន៖ ដាំបន្លែ ចិញ្ចឹមសត្វ (ត្រី មាន់ គោ) សិល្បៈ (ភ្លេងខ្មែរ) សំអាង (កាត់សក់ អ៊ុតសក់) កែច្នៃផលិតផល (គ្រាប់ឈូក ទឹកត្រី កំពឹសក្រៀម) វេចខ្ចប់ (ផលិតផលត្រី) ជួសជុល (ម៉ូតូ គោយន្ត ម៉ាស៊ីន) សេវាទេសចរណ៍ (មគ្គុទេសក៏) ពេទ្យសត្វ និងកុំព្យូទ័រ (កុំព្យូទ័រ កាត់ត)។

ផលិតផល ឬទំនិញ របស់សហគមន៍នឹងត្រូវយកមកដាក់តាំងបង្ហាញជូនសាធារណៈជនទស្សនា ក្នុងពេលប្រារព្ធពិធីបើកសម្ភោធពិព័រណ៍សហគមន៍ ដែលគ្រោងរៀបចំនៅខែកក្កដា ឆ្នាំ២០២២ នៅទីរួមខេត្តកំពង់ធំ។ នៅក្នុងឱកាសនៃការបើកសម្ភោធពិព័រណ៍សហគមន៍នេះ ក្រុមការងាររៀបចំពិព័រណ៍សហគមន៍នឹងរៀបចំវេទិកាសហគ្រិន ដើម្បីបើកឱកាសជូនប្រជាសហគមន៍និងសហគ្រិន ឬដៃគូអភិវឌ្ឍនានាជជែក ពិភាក្សា និងស្វែងយល់ពីគ្នាទៅវិញទៅមកលើការអភិវឌ្ឍមុខរបរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.