ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

កម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យ៨នាក់ ខណៈកំពុងប្រើប្រាស់ឧបករណ៍ល្មើសច្បាប់

កម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យ៨នាក់ ខណៈកំពុងប្រើប្រាស់ឧបករណ៍ល្មើសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ជនសង្ស័យ ចំនួន០៨នាក់ ត្រូវបានក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដោយមានការចូលរួមពីសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងកម្លាំងចម្រុះ បានតាមប្រមាញ់ ដេញប្រផាប់ចាប់ប្រភីង ទាំងយប់ទាំងថ្ងៃ ខណៈកំពុងលួចនេសាទ ដោយឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប រួមផ្សំនឹងឆក់ នៅចំណុចកណ្ដាលបឹងទន្លេសាប។

ប្រតិបត្តិការនេះ ធ្វើឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ ដោយទទួលបានបទបញ្ជា ពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

បើតាមមន្ត្រីជលផលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោយពីទទួលបានសារសម្លេង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញករណីបទល្មើសឆក់យ៉ាងសកម្ម ជារៀងរាល់យប់ នៅតំបន់បឹងទន្លេសាប ក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរនោះរួមមក, លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយឱ្យកម្លាំងគ្រប់ថ្នាក់ គ្រប់ផ្នែក បង្ក្រាបឱ្យខាងតែបាន ចំពោះបទល្មើសមួយនេះ។

ជាមួយគ្នានោះ កម្លាំងចម្រុះបានចុះប្រតិបត្តិការ រយៈពេល០៣ថ្ងៃ បានតាមប្រមាញ់ និងឃាត់ខ្លួនជនល្មើស ខណៈកំពុងលួចនេសាទ ដោយឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប រួមផ្សំនឹងឆក់ ហើយបានដេញប្រផាប់ចាប់ប្រភីង ដល់ត្រើយម្ខាង រហូតឃាត់ខ្លួនមនុស្ស បានចំនួន០៨នាក់។

ប្រភពបន្តថា ជាលទ្ធផល កម្លាំងបានរឹមអូសបានវត្ថុតាងរួមមាន៖
-បាឡាសំបកឈើ ភ្ជាប់នឹងម៉ាស៊ីនម៉ាកដេហ្វូ ចំនួន០៣គ្រឿង
-បាឡាសំបកស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាកហ៊ីណូតា ចំនួន០២គ្រឿង
-បាឡាសំបកស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាកសាំយ៉ុង ចំនួន០១គ្រឿង
-អួនអូសទឹកសាបទំហំ៣០មx២០មx(០,០២-០,០៣)ម ចំនួន០៤វង់
-ខ្សែអូសទាញ ចំនួន០៤ខ្សែ ប្រវែង៤00ម៉ែត្រ
-ខ្សែភ្លើងរួមផ្សំ ចំនួន០៤ ប្រវែង១២០ម៉ែត្រ
និងត្រីចំរុះទម្ងន់២០០គីឡូក្រាម។

ប្រភពបានបន្ថែមថា ចំពោះជនសង្ស័យ នឹងវត្ថុតាង ក្រុមការងារកំពុងបង្កសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.