ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ក្រុង​ស្វាយរៀង ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​១០ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ ទីក្រុង​ស្អាត៖ គាំទ្រ​ការ​បើក​ទេសចរណ៍​កម្ពុជា

ក្រុង​ស្វាយរៀង ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​១០ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ ទីក្រុង​ស្អាត៖ គាំទ្រ​ការ​បើក​ទេសចរណ៍​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ក្រុង​ស្វាយរៀង ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​១០ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ ទីក្រុង​ស្អាត៖ គាំទ្រ​ការ​បើក​ទេសចរណ៍​កម្ពុជា

ស្វាយរៀងៈ លោក តូច ប៉ូ​លី​វា អភិបាលរង​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​បញ្ជ្រាប​ការយល់ដឹង និង​សម្អាត​ទីក្រុង ដើម្បី​ត្រៀម​ចូលរួម អបអ​សាទរ​ទិវា​ជាតិ ទីក្រុង​ស្អាត លើក​ទី​១០ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ ” ទីក្រុង​ស្អាត​÷ គាំទ្រ​ការ​បើក​ទេស ចរណ៍​កម្ពុជា​” ដែល​រដ្ឋបាល​ក្រុង​ស្វាយរៀង បានរៀបចំ​នៅ​សួនច្បារ នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី ក្រុង​ស្វាយរៀង​។​
​ក្នុងឱកាស​នោះដែរ ក៏​មានការ​និមន្ត និង​អ​ញ្ជើញ​ការចូលរួម​ពី ព្រះសង្ឃ លោក​ប្រធាន ក្រុមប្រឹក្សា​ក្រុង លោក​អភិបាលក្រុង លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ក្រុង អភិបាលរងក្រុង នាយក នាយករង​រដ្ឋបាល​ក្រុង កងកម្លាំង​ទាំង ៣ ក្នុង​ក្រុង លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ អង្គភាព ទាំង ១៣ ចំណុះ​សាលា ក្រុង មន្ត្រីរាជការ​មន្ទីរ​ទេស​ចរណ៍ និង​មន្ទីរ​បរិស្ថាន​ខេត្ត លោក លោកស្រី សមាជិក​ក្រុម ប្រឹក្សា​សង្កាត់ ថ្នាក់ដឹកនាំ​ភូមិ ក្នុង​ក្រុង យុវជន ស​.​ស​.​យ​.​ក យុវជន​កាកបាទក្រហម យុវជន​កាយ​រិ​ទ្ធ និង​សិស្សានុសិស្ស វិទ្យាល័យ​ហ៊ុន សែន ចេក ដែលមាន​អ្នកចូលរួម ចំនួន ១៩៨ អង្គ​/​នាក់ ស្រី ៦៨​នាក់​។​បន្ទាប់មក​ក្រុមការងារ​ក៏ បាន​បែង​ចែកជា​២​ក្រុម ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង និង​សម្អាត​ទីក្រុង តាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​នានា និង​ផ្លូវ​មុខ​ផ្សារ​វាល​យន្ត ជុំវិញ​ចំណតរថយន្ត ព្រមទាំង​សួនច្បារ​ផងដែរ​៕/

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.