ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ចុងខែ​កុម្ភៈ និង​ដើមខែ​មីនា​នេះ កម្លាំង​អធិការ​ស្រុក​មន្ទា​យ​មាស​ចុះបង្ក្រាប​វង់ល្បែង​មាន់​ជល់​,​អាប៉ោង​,​យូគី​,​រឹប​ហូ​ស​ម៉ូតូ​ពីរ​ពលរដ្ឋ​ក្នុង​វង់ល្បែង​បាន​ចំនួន​៤១​គ្រឿង​

ចុងខែ​កុម្ភៈ និង​ដើមខែ​មីនា​នេះ កម្លាំង​អធិការ​ស្រុក​មន្ទា​យ​មាស​ចុះបង្ក្រាប​វង់ល្បែង​មាន់​ជល់​,​អាប៉ោង​,​យូគី​,​រឹប​ហូ​ស​ម៉ូតូ​ពីរ​ពលរដ្ឋ​ក្នុង​វង់ល្បែង​បាន​ចំនួន​៤១​គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ចុងខែ​កុម្ភៈ និង​ដើមខែ​មីនា​នេះ កម្លាំង​អធិការ​ស្រុក​មន្ទា​យ​មាស​ចុះបង្ក្រាប​វង់ល្បែង​មាន់​ជល់​,​អាប៉ោង​,​យូគី​,​រឹប​ហូ​ស​ម៉ូតូ​ពីរ​ពលរដ្ឋ​ក្នុង​វង់ល្បែង​បាន​ចំនួន​៤១​គ្រឿង​

ខេត្ត​កំពត ៖ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០២២​នេះ កម្លាំង​អន្តរាគមន៍​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស ខេត្ត​កំពត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​លួច​លេង​តាម​ព្រៃ និង​ផ្ទះ​ពលរដ្ឋ​ទុកចោល​ដែល​គ្មាន​មនុស្ស​រស់​នៅ​ចំនួន​ពីរ​ទីតាំង ក្នុង​ស្ថិតនៅក្នុង​ឃុំ​ចំនួន​២ ក្នុង​ស្រុក​បន្ទាយមាស​។​

​ពាក់ព័ន្ធ​ការចុះ​បង្ក្រាប​វង់​ល្បែងស៊ីសង​ទាំងនេះ តាម​ការបញ្ជារ​ពីរ​លោក​វរសេនីយទោ នាក់ ឌឹ​ម អធិការ​ស្រុក​បន្ទាយមាស ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ដោយ​លោក​វរសេនីយ៍ទោ ទួន អា​ត អធិការរង​ស្រុក​។​

​ទីតាំង​ទាំង​ពីរ​ចំណុច​ដែល​កម្លាំង​សមត្ថកិច្ច​ស្រុក ចុះ​ធ្វើ​ការបង្ក្រាប នឹង​ទប់​ស្កាត​ទាំងនេះ​រួមមាន​÷
1.​ទីតាំង​នៅ​ចំណុច​ព្រៃ​ចំការ​ល្មុត​គ្មាន​មនុស្ស​ស្ថិតនៅក្នុង​ភូមិ​ច្រក​ឃ្លៃ​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ពេល​ចូល​ដល់​ត្រូវបាន​នាក់​លេង​ល្បែងស៊ីសង​ខុសច្បាប់​(​យោ​គី​)​បាន​រត់គេច​ខ្លួន​បន្សល់​ទុក​ប៉ាយ​យ៉ូ​គី​មួយ​ផ្ទាំង កំរាល​និង​ស្បែកជើង​មួយចំនួន​។​

2.​ទីតាំង​នៅ​ទួល​ចាស់​គ្មាន​មនុស្ស​រស់​នៅ មាន​លេងល្បែង​ជល់​មាន់​ស្ថិតនៅក្នុង​ភូមិ​ស្រែ​ព្រៃ​ឃុំ​វត្ត​អង្គ​ខាងត្បូង ពេល​ចូល​ជិត​ដល់​អ្នក​ញៀន​ល្បែង​ទាំងនោះ​បាន​រត់គេចខ្លួន បន្សល់​ទុក​មាន់​ជល់ ចំនួន​៤​ក្បាល​(​ងាប់​) ស្គុត​រុំ​ឆ្នា​យ​មាន់​មួយចំនួន និង​ម៉ូតូ​ចំនួន ០៣​គ្រឿង និង​ស្បែកជើង​ព្រមទាំង​សម្ភារ​ប្រព្រឹត​បទល្មើស​មួយ​ចំនួ​នយក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​

​គួរបញ្ជាក់​ថា ករណី​វង់​ល្បែងស៊ីសង​មាន់​ជល់​ក្នុង​ស្រុក​បន្ទាយមាស ថ្មីៗ​នេះ សតម្ថកិច្ច​បាន​ចុះបង្ក្រាប​ជា​បន្តប​ន្ទា​ប់ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ កម្លាំង​អធិការ​ស្រុក​បន្ទាយមាស សហការ​ជាមួយ​កម្លាំង​ស្នងការ​ខេត្ត​កំពត រឹប​ហូ​ស​វត្ថុតាង​បាន​មួយចំនួនធំ ម៉ូតូ​ចំនួន​៣០​គ្រឿង ចំណុច​ភូមិ​ស្រែ​ព្រៃ​ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ។

​ចំណែក​វង់ល្បែង​មាន​ទីតាំង​ថ្មី​មួយទៀត​កម្លាំង​សមត្ថកិច្ច រឹប​ហូ​ស​បាន​ម៉ូតូ​ចំនួន ០៨​គ្រឿង បន្ថែមទៀត និង​វត្ថុតាង​មួយចំនួន ស្ថិត​នៅ​ចំណុច​ភូមិ​តា​ទេ​ន ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.