ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធការក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារ តាមរយៈការធ្វើឯកសារបង់ពន្ធ

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធការក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារ តាមរយៈការធ្វើឯកសារបង់ពន្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលនាយដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋានពន្ធដារ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចំណាត់ការតាមច្បាប់ពាក់ពន្ធរឿង ក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារតាមរយៈធ្វើឯកសារបង់ពន្ធ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅផ្លូវលេខ១៥០ ផ្ទះលេខ២៥១C សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅតាម អំណាចដីការបង្គាប់ឲ្យឆែកឆេរលេខ០២ក .ដ.ឆ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់លោក តាំង ស៊ុន ឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ។

ក្រុមហ៊ុន (Fedtix business solution co.ltd ) ហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.ក ជាភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវបានកម្លាំងនគរបាលនាយដ្ឋានសន្តិសុខផ្ទៃ ក្នុងនៃក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋានពន្ធដារ បានចុះឆែកឆេរ ដើម្បីរុករកវត្ថុតាង ដែលម្ចាស់ក្រុមហ៊ុនដែលគេអះអាងថា ជាមន្រ្តីពន្ធដារបានក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារតាមរយះធ្វើឯកសារបង់ពន្ធក្លែងបន្លំ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ភីន អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ក្រោមការចូលរួមសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងលោក សុខ ហេង អនុប្រធាននាយដ្ឋានពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងដែរ។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ការចុះឆែកឆេរក្រុមហ៊ុន ហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.កនេះ បានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានពន្ធដារបានធ្វើការស្រាវជ្រាវ ឃើញថា ម្ចាស់ក្រុមហ៊ុន បានឃុបឃិតគ្នាក្លែងបន្លំឯកសារបង់ពន្ធ ដើម្បីកឹបកេងប្រាក់បង់ពន្ធរបស់រដ្ឋ ដែលមានទឹកប្រាក់រាបលានដុល្លារសហរដ្ឋអាមេរិក។

នៅក្នុងការឆែកឆេរ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ កំព្យូទ័រជាច្រើនគ្រឿង ម៉ាស៊ីនកាមេរា ឧបករណ៍ អេឡិចត្រូនិច ជាច្រើនគ្រឿង, ឯកសារ និងត្រាជាច្រើន ទៀតព្រមទាំងឃាត់ខ្លួនបុគ្គលិកចំនួន៥នាក់ ទៅសាកសួររួមមាន៖

*ទី១៖ ឈ្មោះ ហ៊ត លីហុង ភេទប្រុស ជាប្រធានគណនេយ្យតំណាងក្រុមហ៊ុន
*ទី២៖ ឈ្មោះ ហ៊ុល ស្រីលី ភេទស្រី អាយុ២៣ឆ្នាំ
*ទី៣៖ ឈ្មោះ ឡែម រ័ត្ន ភេទស្រី អាយុ២៥ឆ្នាំ
*ទី៤៖ ឈ្មោះ ហុង ចានវុទ្ធី ភេទប្រុស អាយុ៤៧ឆ្នាំ
*ទី៥៖ ឈ្មោះ កុត សម្បត្តិ។ ពួកគេត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ដើម្បីសាកសួរ។ ចំណែកទីតាំងក្រុមហ៊ុន ត្រូវបានសមត្ថកិច្ចបិទសៀលឃ្លុំបេជាបណ្តោះអាសន្ន។

នៅក្នុងថ្ងៃប្រតិបត្តការនេះដែរ សមត្ថកិច្ចបានចុះត្រួតពិនិត្យឆែកឆេរផ្ទះចំនួន២ទៀត នៅក្នុងខណ្ឌឬស្សីកែវ ១កន្លែង និងខណ្ឌពោធិ៍សែនជ័យ១កន្លែងទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.