ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

ឯក​ឧត្តម​រដ្ឋមន្ត្រីវេង​សាខុ​ននិងស​ហ​កា​រីនាំ​យកអង្គរជំ​នួយសង្គ្រោះបន្ទាន់​​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋដែលមាន​ជីវភាពខ្វះខាត​​ដោយ​សាររងផ​ល​ប៉ះ​ពា​ល់ពីជំងឺឆ្លងកូវីដ​-១៩

ឯក​ឧត្តម​រដ្ឋមន្ត្រីវេង​សាខុ​ននិងស​ហ​កា​រីនាំ​យកអង្គរជំ​នួយសង្គ្រោះបន្ទាន់​​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋដែលមាន​ជីវភាពខ្វះខាត​​ដោយ​សាររងផ​ល​ប៉ះ​ពា​ល់ពីជំងឺឆ្លងកូវីដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯក​ឧត្តម​រដ្ឋមន្ត្រីវេង​សាខុ​ននិងស​ហ​កា​រីនាំ​យកអង្គរជំ​នួយសង្គ្រោះបន្ទាន់​​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋដែលមាន​ជីវភាពខ្វះខាត​​ដោយ​សាររងផ​ល​ប៉ះ​ពា​ល់ពីជំងឺឆ្លងកូវីដ​-១៩

ឈានចូលដល់ថ្ងៃទី៤នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុននិងសហការី ដើម្បីនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន៣០០តោនយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩ សរុបចំនួន ៧ ៥០០ គ្រួសារ ក្នុងខេត្តគោលដៅ ទាំង៧។ សម្រាប់ព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅសាលាស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជាខេត្តចុងក្រោយនៃដំណើរបេសកកម្មនៅជុំទី១ នេះក្នុងនោះមានខេត្តកំពង់ចាមសៀមរាបឧត្តរមានជ័យបន្ទាយមានជ័យនិងបាត់ដំបង។ដោយឡែកខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀងគ្រោងនឹងចេញដំណើរនៅចុងសប្តាហ៍នេះ។ សម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៤០តោន មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០០គ្រួសារនៅទូទាំងខេត្ត និងដោយឡែកស្រុកថ្មគោលអង្ករចំនួន ៨តោន សម្រាប់ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ។មានមតិសំណេះសំណាលជាមួយបងប្អូនទាំង ២០០គ្រួសារ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តនិងជាពិសេសបងប្អូនដែលទទួលរងផលប៉ះ ពាល់ដោយសារជំងឺកូវីដ-១៩។ ជានិច្ចកាលសម្តេចតែងតែគិតគូបារម្ភខ្វល់ខ្វាយអំពីទុក្ខលំបាក និងបញ្ហាជីវភាពរបស់បងប្អូនទាំងអ្នកឆ្លងជម្ងឺកូវីដ១៩ហើយកំពុងសម្រាកព្យាបាលនៅផ្ទះនិងនៅមន្ទីរពេទ្យ និងទាំងអ្នកមិនទាន់ឆ្លងក្តី។មើលឃើញបញ្ហាទាំងអស់នេះសម្តេចបានអនុញ្ញាតឲ្យឯកឧត្តមរដ្ឋមន្ត្រីនាំយកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋស្រុកថ្មគោលចំនួន ២០០គ្រួសារ តំណាងឲ្យ ១០០០គ្រួសារទូទាំងខេត្តបាត់ដំបង។ព្រមជាមួយជំនួយឧបត្ថម្ភអង្ករ ៤០គ.ក្រ/គ្រួសារ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងលើកទឹកចិត្តឲ្យបងប្អូនដែលទទួលរងផលប៉ះពាល់ផ្ទាល់ ត្រូវបង្កើនការខិតខំប្រឹងប្រែងខ្លួនឯងបន្ថែមទៀតលើការងារបង្កបង្កើនផល ពិសេសដំណាំជាស្បៀងប្រចាំថ្ងៃមានជីគ្រប់មុខ ស្កឹកគ្រៃ បន្លែស្លឹក ដំណាំហូបផ្លែ (ចេក ត្រសក់ ល្ហុង) ចិញ្ចឹមមាន់ និងត្រី ធ្វើយ៉ាងណាមានលទ្ធភាពដោះស្រាយផ្គត់ផ្គងតម្រូវការក្នុងគ្រួសារ ដោយមិនចាំបាប់ទៅចំណាយប្រាក់ក្នុងខណ:ស្ថានភាពជីវភាពក្នុងគ្រួសារកំពុងជួបបញ្ហា។ ដោយឡែកការងារចំបងដូចជាការងារស្រែ-ចម្ការ កម្មករ ឬមន្រ្តី ក៏ត្រូវបន្តធ្វើតាមគន្លងប្រក្រតីភាពថ្មី ដោយយកចិត្តទុកដាក់តាមស្ថានភាពជាក់ស្តែងដែលវាជាប្រភពចំណូលប្រចាំខែ។ សកម្មភាពសង្គមបានបើកឲ្យដំណើរតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឲ្យអាណាព្យាបាលកុមារា កុមារី និងយុវជន ត្រូវបញ្ជូនកូន ចៅទៅសាលារៀនឲ្យបានទៀងទាត់តាមកម្មវិធីសាលា ចៀសវាងយកឱកាសដឹល្អនេះ ទុកឲ្យពួកគាត់ដើរលេងដែលអាចប្រឈមការឆ្លងជំងឺ និងអវិជ្ជានាពេលអនាគត។ យុវជនមានវិជ្ជា មានបទពិសោធន៍ពួកគេមានការងារល្អធ្វើទោះការងារនោះប្រើកំលាំង ឬប្រើខួរក្បាល គេនឹងបានទទួលប្រាក់ចំណូលខ្ពស់ ធ្វើឲ្យជីវភាពល្អប្រសើរចាកចេញពីភាពក្រីក្រ នេះគឺអ្វីដែលរាជរដ្ឋាភិបាលចង់បានក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្រតាមរយ:ការអភិវឌ្ឍន៍ធនធានមនុស្ស។ ព្រមជាមួយគ្នា បងប្អូនក៏ត្រូវចូលរួមចំណែកថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស ដែលរកបានមកដោយលំបាក ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកាលពីពេលថ្មីៗនេះថា “សន្តិភាពគឺជានយោបាយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា”។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមអនុវវត្តវិធានការនានាដើម្បីការពារការឆ្លងរាលដាលជំងឺកូវិដ ១៩ និងត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពផងដែរ។
ចំពោះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងត្រូវពិនិត្យលទ្ធភាពបន្តដោះស្រាយជាគ្រាប់ពូជដំណាំ បន្លែ ត្រី និងមាន់ជូនកសិករតាមការចាំបាច់ ហើយត្រូវពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជនអង្គការជាតិអន្តរជាតិបំណងស្វះស្វែងរកជំនួយបន្ថែមដើម្បីយកមកជួយប្រជាកសិករឲ្យបានទាន់ពេលវេលា៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.