ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាយកឈ្នះលើជំងឺកូវីដ១៩ ដោយសារមនសិការបស់គ្រូពេទ្យ បើទោះបីខ្វះខាតបរិក្ខាទំនើប និងបច្ចេកវិទ្យាទំនើបក្ដី

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាយកឈ្នះលើជំងឺកូវីដ១៩ ដោយសារមនសិការបស់គ្រូពេទ្យ បើទោះបីខ្វះខាតបរិក្ខាទំនើប និងបច្ចេកវិទ្យាទំនើបក្ដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជា អាចយកឈ្នះបានលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយក្លាយជាប្រទេសមួយដែលខូចខាតតិចតួច ដោយសារការវាយប្រហារពីជំងឺដ៏កាចសាហាវនេះ ក៏ព្រោះតែមនសិកា និងការទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រូពេទ្យ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានទទួលស្គាល់ថា បច្ចុប្បន្ននេះកម្ពុជា ខ្វះខាតនូវបរិក្ខា និងឧបករណ៍សុខាភិបាលទំនើបៗក្ដី ប៉ុន្ដែមនសិការបស់ក្រុមគ្រូពេទ្យ និងការទទួលខុសត្រូវខ្ពស់នេះ ហើយដែលធ្វើឲ្យកម្ពុជាជោគជ័យ បើប្រៀបធៀបជាមួយប្រទេសមួយចំនួន ដែលមានបច្ចេកវិទ្យាជឿនលឿន និងប្រទេសដែលវាយតម្លៃថា ខ្លួនមានប្រព័ន្ធសុខាភិបាលជឿនលឿន។ សម្ដេចបានចោទសួរទៀតថា តើមានមនុស្សប៉ុន្មាននាក់លើពិភពលោក ដែលជឿថា កម្ពុជាអាចយកឈ្នះលើជំងឺកូវីដ?

ក្នុងឱកាសអញ្ជើញសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ការប្រយុទ្ធជាមួយកូវីដ១៩ តើមានមនុស្សប៉ុន្មាននៅលើពិភពលោក ជឿជាក់ថា កម្ពុជាអាចជម្នះបានបែបនេះ? កម្ពុជាទទួលស្គាល់ខ្លួនឯងថាខ្វះខាត ប៉ុន្ដែដោយមនសិកា និងការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យរបស់យើង ដោយមានជំនួយពីដៃគូអភិវឌ្ឍន៍ ក្នុងនោះ មានសាធារណៈរដ្ឋប្រជាមានិតចិន បានធ្វើឲ្យកម្ពុជា ក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការខូចខាតតិច បើប្រៀបធៀបជាមួយប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន និងវាយតម្លៃខ្លួនឯងថា ជឿនលឿន»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបន្ដទៀតថា បញ្ហាយកឈ្នះលើជំងឺកូវីដ១៩ មិនស្ថិតនៅលើការពឹងផ្អែកហួសហេតុពេក បច្ចេកវិទ្យាជឿនលឿនតែមួយមុខនោះទេ។ ពិតណាស់យើងច្បាស់ជាត្រូវការនូវឧបករណ៍បច្ចេកទេស ប៉ុន្ដែបញ្ហាធំជាងនេះទៅទៀត គឺមនសិការ វិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ ដែលមានការទទួលខុសត្រូវ។

សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា កម្ពុជាធ្លាប់បានហែលឆ្លងកាត់នូវការលំបាក ដែលបន្សល់ទុកដោយសារអតីតដ៏ឈឺចាប់នៃរបប ប៉ុល ពត ប្រជាជនធ្លាប់ក្នុងស្ថានភាពគ្រោះថ្នាក់ ហើយក្រោយមកមានជំងឺរ៉ាំរ៉ៃ ប៉ុន្ដែកម្ពុជា បានងើបឡើងជាបន្ដបន្ទាប់ ហើយឈានឆ្ពោះទៅមុខ។

គួរជម្រាបថា បើទោះបីបច្ចុប្បន្នជំងឺកូវីដ១៩ ប្រភេទ អូមីក្រុង បានឆ្លងចូលក្នុងសហគមន ៍នៃប្រទេសកម្ពុជាជាបន្ដបន្ទាប់ក្ដី ប៉ុន្ដែកម្ពុជា បានបិទបញ្ចប់នូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ធំៗ ជាបន្ដបន្ទាប់ដែលរួមមាន ព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា, ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងចុងក្រោយគេ គឺព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលមានមនុស្សឆ្លងច្រើន និងស្លាប់ច្រើនជាងគេក្នុងចំណោមព្រឹត្តិការណ៍សហគមន៍ដែលកើតមាននៅក្នុងប្រទេសកម្ពុជា។

ក្រៅពីមនសិកា និងការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យ ដែលធ្វើឲ្យកម្ពុជាយកឈ្នះលើជំងឹកូវីដ១៩ហើយនោះ ការដឹកនាំដែលប្រកបដោយភាពប៉ិនប្រសព្វ និងគិតគូរខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ក៏កាន់តែមិនអាចកាត់ផ្ដាច់បានថែមទៀត។ គេនៅចាំបានថា នៅពេលដែលមានជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ ហើយកម្ពុជាមិនទាន់មានវ៉ាក់សាំងនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ។

ដូចការរំពឹងទុក ក្រោយមកកម្ពុជាបានទទួលនូវវ៉ាក់សាំងដែលជាជំនួយរបស់មហាមិត្តចិន និងមួយផ្នែកជាការបញ្ជាទិញដោយផ្ទាល់របស់កម្ពុជា ដើម្បីមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សម្ដៅបង្កើនភាពស៉ាំក្នុងសហគមន៍ ដែលពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់នូវយុទ្ធសាស្ដ្រ «ផ្ការីក»។ យុទ្ធសាស្ដ្រនេះ គឺចាក់ផ្ដើមចេញពីដំបូងនៅតំបន់ដែលផ្ទុះខ្លាំង ពោលនៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល។

បន្ថែមពីការជោគជ័យលើការងារចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ គ្រប់ដូសមូលដ្ឋានហើយនោះ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដគិតគូរបន្ថែមទៀត ក្នុងការចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ជូនដល់ប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រព័ន្ធការពារជាមួយការបំប្លែងខ្លួនថ្មីជាបន្ដបន្ទាប់ របស់ជំងឺកូវីដ១៩។ នៅនេះប្រជាជនកម្ពុជា ដែលទទួលបានវ៉ាក់សាំងនោះ គឺមានអាយុចាប់ពី៣ឆ្នាំឡើងទៅ។

គិតត្រឹមយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៦៩៣,១៧៤នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៤៨,៥៩២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២៦,៩៣៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៣៤,០៦១នាក់
៤៖ អាយុ៥ឆ្នាំ ៣៦១,១៨៤នាក់
៥៖ អាយុ៣ឆ្នាំ ដល់៥ឆ្នាំ ២២២,៤០៤នាក់។

សូមជម្រាបថា ក្រៅពីបង្ហាញការជោគជ័យលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវរឿងកាលពីអតីតកាលមួយចំនួនផងដែរ ពាក់ព័ន្ធវិស័យសុខាភិបាលនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានការខ្វះខាតសម្ភារៈបរិក្ខារ តែមនសិការវិជ្ជាជីវៈ និងការដាក់ចេញគោលនយោបាយរបស់កម្ពុជា បានធ្វើឲ្យកម្ពុជាអាចលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ហើយដើម្បីប្រយុទ្ធប្រឆាំងជំងឺគ្រុនស្វិតដៃជើងនេះ រាល់ពេលជួបថ្នាក់ដឹកនាំប្រទេសជិតខាងកម្ពុជា សម្តេចតែងស្នើដល់ប្រទេសទាំងនោះ ផ្តល់ឱកាសឲ្យកុមារកម្ពុជា បានទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងនេះ។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងថា កម្ពុជា កំពុងប្រឹងប្រែងក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.