ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ក្រសួងវប្បធម៌៖ ចង់ថតភាពយន្ត ភាពយន្តឯកសារចម្រៀងកាយវិការ និងស្បតពាណិជ្ជកម្មនៅកម្ពុជា ផលិតករត្រូវដាក់ពាក្យស្នើសុំផ្ទាល់ ទៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

ក្រសួងវប្បធម៌៖ ចង់ថតភាពយន្ត ភាពយន្តឯកសារចម្រៀងកាយវិការ និងស្បតពាណិជ្ជកម្មនៅកម្ពុជា ផលិតករត្រូវដាក់ពាក្យស្នើសុំផ្ទាល់ ទៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ បើសិនជាចង់ថតភាពយន្ត ភាពយន្តឯកសារចម្រៀងកាយវិការ និងស្បតពាណិជ្ជកម្ម ផលិតករត្រូវដាក់ពាក្យស្នើសុំផ្ទាល់ ទៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានស្តីពីការស្នើសុំការអនុញ្ញាតថតភាពយន្ត ភាពយន្តឯកសារចម្រៀងកាយវិការ ស្បតពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់ជូនព័ត៌មាននេះ ដល់សាធារណជន ជាពិសេសដល់ផលិតករ សេវាករ អង្គការ និងក្រុមហ៊ុនថតភាពយន្តទាំងក្នុង និងក្រៅប្រទេសទាំងអស់។

សេចក្តីជូនព័ត៌មានដដែលបញ្ជាក់ថា «ដោយយោងតាមអនុក្រឹត្យលេខ២៣៤.អនក្រ.បក ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពី “ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត” រាល់ការស្នើសុំការអនុញ្ញាតថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្បតពាណិជ្ជកម្ម ផលិតករត្រូវដាក់ពាក្យស្នើសុំផ្ទាល់មកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ មានជាអាទិ៍៖ លិខិតស្នើសុំថត អត្ថបទនិពន្ធរឿងពិស្តារ អត្ថបទសង្ខេបខ្លឹមសារ កម្មវិធី ទីកន្លែងថត។ល។ ឯកសារទាំងនេះ នឹងសម្រួលរាល់ទម្រង់នៃការស្នើសុំថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្បត
ពាណិជ្ជកម្មផ្សេងៗ ចៀសវាងការខាតបង់ពេលវេលានៃការស្នើសុំដោយប្រយោល ឬដោយវិធីផ្សេង
តាមរយៈអង្គភាពផ្សេងៗទៀត»។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើសុំកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធជួយណែនាំដល់ផលិតករ ក្រុមហ៊ុនថតភាពយន្ត និងអង្គការនានា ដែលមានបំណងថតភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមកទំនាក់ទំនងផ្ទាល់ជាមួយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដែលមានអាសយដ្ឋាន អគារលេខ៧០ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈគេហទំព័រ www.cambodiafilm.info ឬអ៉ីម៉ែល contact@cambodiafilm.info ឬទំនាក់ទំនងតាមលេខទូរសព្ទ (៨៥៥) ២៣ ២១៥ ៤៦៩ និង (៨៥៥) ១១ ៤៤៧ ៧៨៩ (សម្រាប់ជនបរទេស) ឬតេលេក្រាម (៨៥៥) ១២ ៩៧៧ ៩៧៧ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.