ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ផ្តល់អំណោយជូនប្រជាពលរដ្ឋទីទ័លក្រ២៨គ្រួសារ នៅសង្កាត់ទួលស្វាយព្រៃទី១

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ផ្តល់អំណោយជូនប្រជាពលរដ្ឋទីទ័លក្រ២៨គ្រួសារ នៅសង្កាត់ទួលស្វាយព្រៃទី១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សាលាខណ្ឌបឹងកេងកង នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង និងលោកស្រី ស៊ិន រតនា អនុប្រធានអនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង បានបន្តចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាព ចំនួន២៨គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នាឱកាសនោះលោក ធឹម សំអាន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រទាំងអស់ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះដែរ លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជន ទោះបីស្ថិតក្នុង ស្ថានភាពបែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅរសៀលនេះ គឺសម្តេចទាំងទ្វេរ នឹងមិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។

លោក ធឹម សំអាន បានលើកឡើងក្នុងន័យគិតគូរ អំពីសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ សូមអោយបងប្អូនបន្តចូលរួមអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា។

លោកស្រី ស៊ិន រតនា បានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង២៨គ្រួសារ នាពេលនេះ គឺក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ៣០គីឡូ , មី ចំនួន ១៥កញ្ចប់, ទឹកសុីអុីវ ០៥ដប, ជែល ១ដប, ម៉ាស ១កញ្ចប់ និងថវិកា ចំនួន២០០០០ម៉ឺនរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.