ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

បទវិភាគអន្តរជាតិ៖ ចិនបន្តរួមវិភាគទានដ៏សំខាន់ក្នុងការរួមគ្នាពុះពារ ចំពេលដ៏លំបាកនិងស្វែងរកការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

បទវិភាគអន្តរជាតិ៖ ចិនបន្តរួមវិភាគទានដ៏សំខាន់ក្នុងការរួមគ្នាពុះពារ ចំពេលដ៏លំបាកនិងស្វែងរកការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉េកាំង)៖ កិច្ចប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានបើកធ្វើនៅថ្ងៃទី៥ ខែមីនា។ របាយការណ៍ការងាររដ្ឋាភិបាល ដែលត្រូវលើកឡើងឱ្យពិនិត្យពិភាក្សា ក្នុងកិច្ចប្រជុំបានបូកសរុបសមិទ្ធផលអភិវឌ្ឍន៍ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាបានធ្វើការរៀបចំចាត់តាំងការងារ និងភារកិច្ចសំខាន់ៗនៅឆ្នាំ២០២២ ដោយបានគូសបញ្ជាក់យ៉ាងច្បាស់លាស់ថា នឹង «តម្កល់ទុកការរក្សាកំណើនដោយ នឹងនរឱ្យឋិតក្នុងឋានៈកាន់តែលេចធ្លោ»។

នៅឆ្នាំ២០២១ ពិតមែនតែបានប្រឈមមុខនឹងបញ្ហានិងហានិភ័យជាច្រើនក៏ដោយ ក៏ប៉ុន្តែសេដ្ឋកិច្ចរបស់ចិននៅតែរក្សាការស្តារឡើងវិញ និងការអភិវឌ្ឍដដែល។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិននៅឆ្នាំ២០២១ បានឡើងដល់១១៤.៤ទ្រីលានយាន់ប្រាក់ចិន បើគិតតាមដុល្លារអាមេរិក បរិមាណកើនឡើងក្នុងមួយឆ្នាំបានឡើងដល់ ៣ទ្រីលានដុល្លារអាមេរិក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។

បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែរីករាលដាលនៅទូទាំងពិភពលោក បរិយាកាសខាងក្រៅមានភាពកាន់តែស្មុគ្រស្មាញ តឹងរ៉ឹងនិងមិនប្រាកដប្រជា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនប្រឈមមុខនឹងកម្លាំងសម្ពាធចំនួនបី គឺតម្រូវការធ្លាក់ចុះ ការផ្គត់ផ្គង់រងការវាយប្រហារ និងការប៉ាន់ប្រមាណប្រែខ្សោយ។ ក្នុងបរិបទបែបនេះ ចិនបានកំណត់គោលដៅស្តីពីការប៉ាន់ប្រមាណ ពីផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២២ថា នឹងកើនឡើងប្រហែល៥.៥ភាគរយ ដែលបានគិតពិចារណាយ៉ាងពេញលេញ នូវស្ថានការណ៍ទាំងក្នុងនិងក្រៅប្រទេស ដែលការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនត្រូវប្រឈមមុខ ពោលគឺវាសមស្របសភាពការណ៍ជាក់ស្តែង នៃដំណើរការសេដ្ឋកិច្ច ក៏ដូចជាបង្ហាញពី «ការតម្កល់ទុកស្ថិរភាពជាអាទិភាព» ផងដែរ។

ក្រៅពីការប៉ាន់ប្រមាណអំពីល្បឿនកំណើនសេដ្ឋកិច្ច ក្នុងរបាយការណ៍ការងាររដ្ឋាភិបាល ដែលលើកឡើងឱ្យពិនិត្យពិភាក្សានោះ ការប៉ាន់ប្រមាណសម្រាប់គោលដៅសំខាន់ៗ នៅឆ្នាំនេះរបស់ចិន រួមមានទាំង ឱកាសការងារថ្មីតាមទីក្រុង និងជនបទលើសពី ១១លាននាក់ អត្រាបាត់បង់ការងារនៅតាមក្រុងនិងជនបទ ដែលបានពិនិត្យអង្កេតស្ថិតនៅក្រោម ៥.៥ភាគរយពេញមួយឆ្នាំ អត្រាឡើងថ្លៃ នៃទំនិញប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន គឺប្រហែល៣ភាគរយ ព្រមទាំងបរិមាណផលិតផលស្បៀងរក្សាទម្ងន់លើសពី ០.៦៥ទ្រីលានគីឡូក្រាម ជាដើម ។ អាចមើលឃើញថា វិស័យគន្លឹះសម្រាប់ «លំនឹងកំណើន» ដូចជាការលំនឹងឱកាសការងារ ធានាជីវភាពរស់នៅរបស់ប្រជាជន និងបង្ការហានិភ័យជាដើម សុទ្ធតែត្រូវគិតពិចារណាក្នុងការកំណត់ ការប៉ាន់ប្រមាណសម្រាប់គោលដៅ។

ការរក្សាមូលដ្ឋាននៃស្ថិរភាព ទើបអាចមានចន្លោះរីកចម្រើនកាន់តែច្រើនឡើងៗ។ ឆ្នាំនេះ ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយ ចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ អនុវត្តឱ្យកាន់តែស៊ីជម្រៅនូវប្រព័ន្ធបញ្ជីអវិជ្ជមាន នៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារ អនុវត្តជាក់ស្តែងនូវការផ្តល់ផលអនុគ្រោះដូចគ្នានឹង ជនជាតិចិនដល់សហគ្រាសទុនបរទេស បន្តកែលម្អបរិយាកាសប្រកបអាជីវកម្ម ដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើនឡើងៗ។ ទីផ្សារដ៏ធំធេងរបស់ចិនដែលមានភាពបើកទូលាយ មិនត្រឹមតែនឹងកៀរគរការវិនិយោគកាន់តែច្រើនឡើងៗ សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ឱកាសអភិវឌ្ឍន៍នៅប្រទេសចិន ដល់សហគ្រាសទូទាំងពិភពលោកផងដែរ។ ក្រៅពីនេះ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការនៃ «ខ្សែក្រវាត់និងផ្លូវ» បានធ្វើឡើងកាន់តែស៊ីជម្រៅ ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឬពហុភាគី ដូចជាកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ជាដើមមានភាពកាន់តែស៊ីជម្រៅ ប្រទេសចិននឹងសម្រេចបាននូវភាពឈ្នះ-ឈ្នះក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកាន់តែច្រើនឡើងៗ។

ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរលើពិភពលោក ក្នុងពេលដំណាលគ្នានឹងខិតខំប្រឹងប្រែងសម្រេចគោលដៅសំខាន់ៗ ពេញមួយឆ្នាំ ប្រទេសចិនពិតជានឹងរួមចំណែកកម្លាំងវិជ្ជមាន កាន់តែច្រើនឡើងៗ ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន ហើយនឹងបន្តក្លាយជា «ម៉ាស៊ីនលំនឹង» សេដ្ឋកិច្ចសកលតទៅទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.