ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរទិវានារីអន្ដរជាតិ ០៨មីនា ខួបលើកទី១១១

មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរទិវានារីអន្ដរជាតិ ០៨មីនា ខួបលើកទី១១១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរទិវានារីអន្ដរជាតិ ០៨មីនា ខួបលើកទី១១១។ ពិធីនេះ ក៏មានការចូលរួមពីភរិយាថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាល ដែលជាស្ត្រីជាច្រើនរូបផងដែរ។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកស្រីតែងតែនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេស បុគ្គលិក មន្ត្រីរាជការសុខាភិបាលជានារី ដែលកំពុងបំពេញបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកបណ្ឌិតបានបន្ថែមថា ឆ្នាំនេះក៏ដូចពីឆ្នាំមុនៗដែរ ក្នុងឱកាសអបអរសាទរទិវានារីអន្ដរជាតិខួបលើកទី១១១នេះ ពិពភលោកបានជ្រើសរើសយកប្រធានបទមួយគឺ សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត នៅទូទាំងពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីនេះឡើងក្នុងគោលបំណង រំលឹកពីការតស៊ូរបស់ស្រ្ដី ក្នុងការធ្វើឲ្យសម្រេចបាននូវ សមធម៌ សន្ដិភាព និង ការអភិវឌ្ឍ នៅក្នុងសង្គម ដើម្បីឲ្យស្រ្ដីទួទលបាននូវការគោរព សិទ្ធិ សេរីភាព និងការទទួលស្គាល់នូវតម្លៃនៃការចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍ គ្រួសារ និងប្រទេសជាតិ។

លោកបានបន្តថា បច្ចុប្បន្ននេះ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុបង្រួបបង្រួមជាតិ ការពារសន្តិសុខជាតិ មិនអាចខ្វះបាន និងបានប្រែក្លាយពីស្ត្រី ដែលមានមុខរបរប្រពៃណី មកជាស្ត្រីដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ តាមរយៈការបណ្តុះបណ្តាលជំនាញ និងបានចូលរួមក្នុងការបំពេញបេសកកម្មដោះមីននៅបរទេស ដោយជ្រកក្រោមស្លាករបស់អង្គការសហប្រជាជាតិ ក្នុងនាមជាកងទ័ពស្ម័គ្រចិត្ត។

សូមបញ្ជាក់ថាមុខតំណែង តួនាទីសំខាន់ៗ ក្នុងការទទួលខុសត្រូវជាអ្នកដឹកនាំនៅក្នុងមន្ទីរសុខាភិបាលខេត្តស្វាយរៀង ជានារី ដែលឆ្នាំនេះ មានការកើនឡើង៖ ទី១៖ ប្រធានការិយាល័យ ០១រូប ទី២៖ អនុប្រធានការិយាល័យស្រុកប្រតិបត្តិ ៣រូប ទី៣៖ ប្រធានមណ្ឌលសុខភាព ១៦រូប ទី៤៖ អនុប្រធានមណ្ឌលសុខភាព ២៤រូប។

មន្ត្រីរាជការបុគ្គលិកមកពីមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៦ និងមណ្ឌលសុខភាពទាំង ៤៧សរុប ៩៨នាក់។ នារីដែលបានចូលរួម ក្នុងម្នាក់ៗ ទទួលបានសំពត់សឹង ១ និងថវិកា ៣ ម៉ឺនរៀល ក្នុងពិធីនេះ ចំណាយថវិកាសរុបមានចំនួន ៦ ៩៣០ ០០០រៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.