ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ក្រសួងសាធារណការ រៀបចំពិធីរំលឹកខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមមូលបទ៖ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»

ក្រសួងសាធារណការ រៀបចំពិធីរំលឹកខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមមូលបទ៖ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីរំលឹកខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមមូលបទ៖ «សមភាព យេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីលោកស្រី មឹន មាណវី ប្រធានសមាគមនារីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមានតំណាងសមាគមស្ត្រីកម្ពុជា តំណាងក្រសួងកិច្ចការនារី និងមន្ត្រីរាជការជា ស្ត្រីរបស់ក្រសួងផងដែរ។

ពិធីនេះរៀបចំឡើងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈមការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការ លើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ក៏ដូចជាដើម្បីបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសសម្រាប់ ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្រ្តីនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកប ដោយចីរភាពផងដែរ។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោកស្រី មឹន មាណវី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់និងផ្ដល់តម្លៃដល់មន្ត្រីរាជការជា ស្ត្រីស្របតាមឆន្ទៈនិងការយកចិត្តទុក ដាក់របស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងតម្លៃ ស្ត្រីយ៉ាងពិតប្រាកដ។

ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានជំរុញលើក ទឹកចិត្តស្ត្រីឱ្យបន្តអភិវឌ្ឍន៍ខ្លួន តាមរយៈការអប់រំ ការបណ្តុះបណ្តាល និងទទួលយកតួនាទីជាអ្នកដឹកនាំកាន់តែច្រើន ថែមទៀតនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរអំពីការយកចិត្តទុកដាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់តួនាទីជូនមន្ត្រីរាជការជាស្ត្រី ក្នុងនោះនៅក្នុង ឆ្នាំ២០១៦ មានស្ត្រីដែលមានតួនាទីមានចំនួន៦២រូប និងបានកើនឡើងដល់១៣៧រូបក្នុងឆ្នាំ២០២២ ជាការបង្ហាញថាស្ត្រីមាន សមត្ថភាពអាចធ្វើបានដូចបុរសដែរ និងបានបញ្ជាក់បន្ថែមទៀតថា៖ តួលេខនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ទាមទារឱ្យក្រសួងមានការផែនការបណ្ដុះបណ្ដាលស្រ្តីបន្ថែមទៀត ដើម្បីស្ត្រីមានតួនាទី កាន់តែច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនថា និស្សិតឆ្នាំទី២ ដែលបានប្រឡងចូលរៀននៅ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនមានចំនួន ១៩១ រូប ក្នុងនោះនិស្សិតជាស្ត្រីមានចំនួន ៥០% ហើយថ្នាក់ដឹកនាំក្រសួង បានឯកភាពបញ្ចុះតម្លៃអាហារូបករណ៍៥០% ឱ្យទៅនិស្សិតជាស្ត្រី ទាំងនោះ និងបានស្នើសុំឱ្យវិទ្យាស្ថាន រៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់មន្ត្រីរាជការជាស្ត្រី ដោយផ្ដោតជាសំខាន់លើការជំរុញស្ត្រីឱ្យក្លាយជាថ្នាក់ដឹកនាំ។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរៀបចំកម្មវិធីបណ្ដុះបណ្ដាល ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដល់មន្ត្រីរាជការជាស្តី្រ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនសមត្ថភាពស្ត្រីឱ្យកាន់តែទូលំទូលាយ និងបានណែនាំឱ្យលោកស្រីប្រធានសមាគមនារី ក្រសួង រួមជាមួយថ្នាក់ដឹកនាំ សិក្សាលទ្ធភាព តែងតាំងស្ត្រីជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូននៅគ្រប់រាជធានី-ខេត្តទាំងអស់ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលកន្លងមកបានយកចិត្តទុកដាក់តែងតាំងអភិបាលរងខេត្តជាស្ត្រី។

គួរកត់សម្គាល់ថា៖ ការកំណត់យកមូលបទសមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត សម្រាប់ទិវាស្ត្រីឆ្នាំនេះ សំដៅលើការលើកកម្ពស់ និងជំរុញការ អនុវត្ត គោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាប យេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានានូវចីរភាពនៃសន្តិភាព និងកិច្ចអភិវឌ្ឍ ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.