ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបេសកជនពិសេសរដ្ឋាភិបាលជប៉ុន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបេសកជនពិសេសរដ្ឋាភិបាលជប៉ុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបេសកជនពិសេសរដ្ឋាភិបាលជប៉ុន

នៅវិមានសន្តិភាព នារសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Yohei Sasakawa បេសកជនពិសេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon Foundation។

នៅក្នុងជំនួបនេះ ឯកឧត្តម​ Yohei Sasakawa បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ឯកឧត្តមសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដែលនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុនសែន ដែលនាំអោយប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រជាជនមានជីវភាពរស់នៅល្អប្រសើរ។ ឯកឧត្តមក៏បានគាំទ្រនូវដំណើរបំពេញទស្សនកិច្ចការងាររបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីពេលកន្លងទៅនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ជំនួបមួយរយដង គឺមិនស្មើនឹងសកម្មភាពម្ដងនោះទេ នោះគឺដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺបានបើកទ្វា ដែលបានចាក់សោរួចទៅហើយនោះ ។ ឯកឧត្តមយល់ឃើញថា នេះគឺជាសកម្មភាពមួយ ដែលធ្វើឡើងដោយអស់ពីចិត្ត ពីបេះដូង ហើយក៏ជាសកម្មភាពដែលទទួលបាននូវការគោរពផង និងផ្ដល់នូវក្តីសង្ឃឹមកាន់តែធំផង ទៅដល់ប្រជាជនមីយ៉ាន់ម៉ា។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរឯកឧត្តម Yohei Sasakawa ក៏បានជម្រាបជូនសម្ដេចតេជោអំពី អង្គការរបស់ឯកឧត្តមដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ ទាក់ទងទៅការបង្រៀនសិស្សឲ្យរៀនធ្វើអវយវៈសិប្បនិម្មិត ហើយក្នុងពេលនេះឯកឧត្តមសូមគោរពដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចតេជោ ដើម្បីឱ្យកូនសិស្សនៃប្រទេសមីយ៉ាន់ម៉ាបានមកសិក្សានៅកម្ពុជាអំពីការរៀនធ្វើអវយវៈសិប្បនិម្មិត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Yohei Sasakawa នូវពាក្យពេចន៍ដ៏ល្អរបស់ឯកឧត្តម ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា យើងមានចំណាប់អារម្មណ៍ដូចគ្នាចំពោះមីយ៉ាន់ម៉ា នោះគឺការបញ្ឈប់អំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា និងនាំនូវអំណោយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទិសដៅដែលសំខាន់បំផុតនោះគឺ នាំមកជូនមីយ៉ាន់ម៉ានូវលទ្ធិប្រជាធិបតេយ្យ ។ សម្ដេចតេជោបានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន សម្ដេចនឹងខិតខំប្រឹងប្រែងបន្តការងារនេះ ហើយសម្ដេចក៏បានស្នើសុំ ឯកឧត្តម Yohei Sasakawa បន្តធ្វើការជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង ជាប្រេសិតពិសេសរបស់អាស៊ានលើបញ្ហាមីយ៉ាម៉ា។ ពាក់ព័ន្ធទៅនឹងការស្នើសុំឲ្យសិស្សនៃប្រទេសមីយ៉ាន់ម៉ាមកសិក្សាបច្ចេកទេសផលិតអវៈយវៈសិប្បនិមិត្តនៅកម្ពុជានោះ សម្ដេចតេជោ បានស្វាគមន៍ និងបានមានប្រសាសន៍ថា នេះជាកិត្តិយសណាស់សម្រាប់ប្រទេសកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.