ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

សូមចូលរួម​អប់អរសាទ​ ចំពោះមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី​ ចំនួន១៧១នាក់​ ក្នុងពិធី​បិទវគ្គ​ និងបំពាក់ឋារន្តស័ក្ដិ

សូមចូលរួម​អប់អរសាទ​ ចំពោះមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី​ ចំនួន១៧១នាក់​ ក្នុងពិធី​បិទវគ្គ​ និងបំពាក់ឋារន្តស័ក្ដិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ នៅរសៀល​ថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០២២​ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម​ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលមន្រ្តីថ្មីជំនាន់ទី២​ រយៈពេល​១ខែ​​ និងបំពាក់ឋារន្តស័ក្ដិដល់មន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី​ចំនួន១៧១នាក់​ ស្រី៥២នាក់​ ក្រោមអធិបតីភាព​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ នៅសាលប្រជុំធំ​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ។

ពិធីបំពាក់​ឋានរន្តស័ក្ដិដល់មន្រ្តីនគរបាលក្របខណ្ឌថ្មី​ ៖
​ +ថ្នាក់អនុសេនីយ៍ត្រី​ ៦៦​ នាក់​ ស្រី១៧នាក់
+ថ្នាក់ព្រិន្ទបាលទោ​ ១០៥​ នាក់​ ស្រី៣៥នាក់

សមាសភាពចូលរួម​៖​ លោក-លោកស្រី​ស្នងការរង​ លោកនាយការិយាល័យ​ បុគ្គលិក​,​ បណ្ដុះបណ្ដាល និងវិក្រិតការ​,​ កិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល​ លោក​អធិការ​នគរបាលស្រុក-ក្រុងទាំង១០​ និងមន្រ្តីនគរបាលក្របខណ្ឌថ្មីចំនួ​ន​ ១៧១នាក់។

លោកឧត្តមសនីយ៍ស្នងការ​បានលេីកឡេីងថា​ ដោយទទួលបានការអនុញ្ញាតពីក្រសួង​មហាផ្ទៃ​ អគ្គស្នងការនគរបាលជាតិ​ និងគណ:បញ្ជាការឯកភាពខេត្ត​ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម​ បានបេីកវគ្គបណ្ដុះបណ្ដាល​មន្ត្រីថ្មីជំនាន់ទី២​ រយៈ​ពេល​១ខែ​ ចាប់ពីថ្ងៃទី១៧​ ខែមករា​ រហូតដល់ថ្ងៃទី១៧​ ខែកុម្ភ:​ មានទាំងការរៀនទ្រឹស្ដី​ និងអនុវត្តមេរៀនដោយ​ផ្ទាល់​ ដេីម្បីឲ្យមន្រ្តីក្របខណ្ឌថ្មី​ យកទៅអនុវត្តកិច្ចការងារនៅតាមមូលដ្ឋាន​ និងបម្រេីប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព​ ។ ហេីយបេីទោះបីជាជំងឺកូវីដ-១៩​ បំលែងថ្មី​(អូមីក្រុង)​ កំពុងរាតត្បាតចូលក្នុងសហគមន៍ក្ដី​ យេីងទាំងអស់គ្នាត្រូវរៀនរស់នៅ​ និងសម្របខ្លួនជាមួយមេរោគនេះ​ ដោយអនុវត្តវិធានសុខាភិបាល​ឲ្យបានខ្ជប់ខ្ជួន​។

ជាចុងក្រោយ​លោកឧត្តមសនីយ៍ស្នងការ​ បានមានប្រសាសន៍ផ្ដាំផ្ញេីទៅកាន់មន្រ្តីនគរបាលក្របខណ្ឌថ្មីទាំងអស់ថា​ ក្នុងនាមជាកម្លាំងត្រូវគោរពវិន័យរបស់នគរបាលជាតិឲ្យបានខ្ជប់ខ្ជួន​ ត្រូវមានក្របសីលធម៌ល្អ​ ធ្វេីជាមន្រ្តីនគរបាលគំរូដល់ប្រជាលរដ្ឋរស់នៅក្នុងមូលដ្ឋាន​ ខិតខំរៀនសូត្រទទួលយកបទពិសោធន៍ល្អ​ៗ​ពីរៀមច្បង​ យកទៅអនុវត្តការងារជំនាញ ដោយយកចិត្តទុកដាក់​ និងយកច្បាប់ជាគោលក្នុងការអនុវត្តការងារប្រចាំថ្ងៃ​ និងមិនត្រូវពាក់ព័ន្ធ​ ឬប៉ះពាល់​ និងឆ្លេីយថាទេ​ ចំពោះ​គ្រឿងញៀន​ និងបទល្មេីសផ្សេងៗ​ ដែលមានកំណត់ក្នុងច្បាប់​ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ និងផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.