ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ឯកឧត្តម ផៃ សុីផាន រដ្ឋមន្ត្រីប្រតិបត្តិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មាន

ឯកឧត្តម ផៃ សុីផាន រដ្ឋមន្ត្រីប្រតិបត្តិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ឯកឧត្តម ផៃ សុីផាន រដ្ឋមន្ត្រីប្រតិបត្តិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មាន!

ភ្នំពេញ ៖ កាលពីថ្ងៃទី ២និងទី៣ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បាន   
លើកឡើង នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អ្នកសារព័ត៌មាន ស្ដីពី « សារព័ត៌មានក្នុងកិច្ចចូលរួម កសាងសង្គមប្រជាធិបតេយ្យ» អ្នកសារព័ត៌មាន មិនអាចខ្វះសេរីភាព ឬ ស្ថិតក្រោមការគៀបសង្កត់ ពីសំណាក់អាជ្ញាធរ មានសមត្ថកិច្ចណាមួយ នោះឡើយ ។

នាឱកាសនោះដែរ ឯកឧត្តមបានលើកឡើង ពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសង្គមប្រជាធិបតេយ្យ ក៏ដូចជាក្រសួងមហាផ្ទៃខិតខំដោយផ្ដល់នូវអំណាចដល់ប្រជាពលរដ្ឋ ក្លាយទៅជាម្ចាស់អំណាច ហើយអាជ្ញាធរនិងសមត្ថកិច្ច ឬមន្រ្តីនៅតាមស្ថាប័ន អង្គភាពនានា គឺជាអ្នកបម្រើប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ របស់នាយរដ្ឋមន្រ្តី គឺមន្រ្តីទាំងអស់ជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនោះទេ ហើយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ក៏មិនអនុញ្ញាតឱ្យ មន្រ្តីខិលខូចណាមួយ បំពានពលរដ្ឋនោះឡើយ ។ 

ក្នុងសង្គមប្រជាធិបតេយ្យ អ្នកសារព័ត៌មាន គឺជាអ្នកតំណាងប្រជាពលរដ្ឋ ជាអ្នកជួយតាមដាន ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងករណីដែល មានការរំលោភបំពាន ឬការផ្ដល់សេវាមិនត្រឹមត្រូវ ពីសំណាក់មន្រ្តីអសកម្ម ឬមន្រ្តីខិលខូ​ច ដែលជាអាជ្ញាធរ ឬជាសមត្ថកិច្ចណាមួយនោះ ។បើអ្នកសារព័ត៌មាន ត្រូវបានបិទសេរីភាព បើអ្នកសារព័ត៌មានត្រូវបាន អាជ្ញាធរឬសមត្ថកិច្ចណាមួយគាបសង្កត់ នោះអ្នកសារព័ត៌មាន មិនអាចជួយប្រជាពលរដ្ឋ ក្នុងក្របខណ្ឌបំពេញវិជ្ជាជីវៈដ៏ត្រឹមត្រូវ របស់ខ្លួនបាននោះឡើយ ។ 


ឯកឧត្ដមក៏បានស្នើសុំដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវបង្កើនចំណេះដឹង ក្នុងការស្វែងរកព័ត៌មាន ស្របតាមវិជ្ជាជីវៈនិងក្រមសីលធម៌ និងមានទេពកោសលខ្ពស់ ក្នុងការស្វែងរកប្រភព ស្វែងរកភស្តុតាង ជាមួយនឹងឥរិយាបទដ៏ល្អទន់ភ្លន់ ដើម្បីឱ្យក្លាយខ្លួន ជាតំណាងរបស់ប្រជាពលរដ្ឋ ក្លាយខ្លួនជាឆ្មាំយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋ ហើយក៏អាចក្លាយខ្លួន ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលផងដែរ ។ 

 

សូមបញ្ជាក់:ក្នុងឱកាសបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃនេះ សិក្ខាកាម ដែលជាអ្នកសារព័ត៌មាន មកពីបណ្ដាអង្គភាពនានា ក៏ទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ក៏ដូចជាការបញ្ជាក់ពីជំហរ ក្នុងចូលរួមកសាងសង្គមប្រជាធិបតេយ្យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស ស្របតាមគំនិតផ្តួចផ្ដើម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឱ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.