ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

អភិបាលខេត្តកំពង់ធំ ណែនាំឲ្យអាជ្ញាធរមូលដ្ឋានធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយទំនាស់ជូនពលរដ្ឋ សម្ដៅពន្លឿនការដោះស្រាយបញ្ហាដែលនៅសេសសល់

អភិបាលខេត្តកំពង់ធំ ណែនាំឲ្យអាជ្ញាធរមូលដ្ឋានធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយទំនាស់ជូនពលរដ្ឋ សម្ដៅពន្លឿនការដោះស្រាយបញ្ហាដែលនៅសេសសល់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពនៃការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ ដើម្បីកំណត់ច្បាស់អំពីប្រភេទនៃទំនាស់ សម្ដៅពន្លឿនការដោះស្រាយបញ្ហាដែលនៅសេសសល់។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ លោក ងួន រតនៈ បានណែនាំទៀតថា អាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវធ្វើផែនការឲ្យបានច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ហើយលោក និងពិនិត្យតាមដានជាបន្ដបន្ទាប់នៅពេលមានកិច្ចប្រជុំលើកក្រោយ ដើម្បីដឹងច្បាស់ថា តើការដោះស្រាយបញ្ហានៅមូលដ្ឋានបានកម្រិតណា ហើយពលរដ្ឋទទួលយកបានដែរឬទេ។

លោកបានសង្កត់ធ្ងន់ទៀតថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការដោះស្រាយបញ្ហាធំរបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាដែលនៅសេសសល់កន្លងមកត្រូវតែចូលរួមពិភាក្សាដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីជាការផ្ដល់ទំនុកចិត្តជូនដល់ប្រជាពលរដ្ឋផងដែរ។ លោកបន្ដថា អាជ្ញាធរក្រុងស្រុកទាំងអស់ ក៏ត្រូវតែពិនិត្យតាមដាននៅសុខទុក្ខរបស់ប្រជាពលរដ្ឋពិសេសការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួន និងធ្វើរបាយការណ៍មកមន្ទីរជំនាញពាក់ព័ន្ធឲ្យបានទាន់ពេលវេលា។

ព្រមពេលជាមួយគ្នានេះ លោក ងួន រតនៈ ក៏បានជំរុញឲ្យមន្ដ្រីនគរបាលចរាចរណ៍ ត្រូវបន្ដរឹតបណ្តឹងដល់អ្នកបើកបរដែលមិនពាក់មួកសុវត្ថិភាព និងមិនគោរពច្បាប់ចរាចរណ៍ផងដែរ។ បន្ថែមពីនេះ កងកម្លាំងទាំងអស់ត្រូវពិនិត្យមើលមុខសញ្ញា និងតាមដានឲ្យបានច្បាស់លាស់ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.