ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

អាជ្ញាធរខេត្តកំពង់ធំ ស្នើឲ្យនារីទាំងអស់ ត្រូវមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមទាំងវិស័យការងាររដ្ឋ និងឯកជន ដើម្បីទទួលបានប្រាក់កម្រៃស្មើៗគ្នា

អាជ្ញាធរខេត្តកំពង់ធំ ស្នើឲ្យនារីទាំងអស់ ត្រូវមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមទាំងវិស័យការងាររដ្ឋ និងឯកជន ដើម្បីទទួលបានប្រាក់កម្រៃស្មើៗគ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើសុំឲ្យនារីទាំងអស់ត្រូវបង្កើនសមត្ថភាព និងមានភាពក្លាហាន ក្នុងការចូលរួមនៅក្នុងសង្គម ទាំងវិស័យការងាររដ្ឋ និងវិស័យការងារឯកជន ក្នុងនាមពលរដ្ឋស្មើភាពគ្នា ដើម្បីទទួលបានប្រយោជន៍ពីសង្គម ក៏ដូចជាទទួលបានប្រាក់កម្រៃជាដើម។

លោកបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់ជាកាដូរ ព្រមទាំងវត្ថុអនុស្សារីយ៍ជូនដល់មន្ត្រីរាជការជានារី ក្នុងជួររចនាសម្ព័ន្ធសាលាខេត្តកំពង់ធំ ដើម្បីអបអសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។

លោក ងួន រតនៈ បន្ថែមទៀតថា ស្ត្រីត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកតម្តើនស្រ្តីឲ្យមានសមត្ថភាពនៅក្នុងសង្គម ទាំងវិស័យការងាររដ្ឋ និងវិស័យកាងារឯកជន ជាពិសេស បានផ្តល់ឱកាសដល់មន្ត្រី រាជការជាស្ត្រី ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលកាន់មុខតំណែង មានភាពស្មើរគ្នានឹងបុរស។ លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល និងដៃគូរនានា កំពុងយកចិត្តទុកដាក់ក្នុងការការពារស្ត្រី និងកុមារ តាមរយៈកម្មវិធីជាច្រើន ដូចជា ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ គ្រប់រូបភាព។

លោកបានអំពាវនាវដល់អាជ្ញាធរក្រុងស្រុក ក៏ដូចជាមន្ត្រីពាក់ព័ន្ធ បន្តរួមគ្នាដើម្បីពង្រឹងផ្សព្វផ្សាយឲ្យអស់លទ្ធភាពនូវវិធានការច្បាប់ ផ្សព្វផ្សាយឲ្យបានច្រើន ធ្វើយ៉ាងណា ត្រូវកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារនៅក្នុងមូលដ្ឋាន ហើយអំពើហិង្សានេះធ្វើឲ្យប៉ះពាល់ដល់ស្ត្រី និងកុមារ បាត់បង់ការសិក្សារៀនសូត្រ ក៏ដូចជាក្មេងកំព្រាជាដើម។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់បងប្អូនដល់ប្រជាពលរដ្ឋចូលរួមចាក់សាំងការពារជម្ងឺកូវីដ១៩ (ដូសជំរុញ) ឲ្យបានគ្រប់គ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.