ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់ក្រុង ស្រុក មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ 

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់ក្រុង ស្រុក មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានស្នើដល់អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ ក្នុងករណីទប់ស្កាត់មិនបាន ត្រូវធ្វើរបាយការណ៍មកខេត្ត ហើយរដ្ឋបាលខេត្តនឹងកោះអញ្ជើញបុគ្គលនោះ មកសម្របសម្រួលដោះស្រាយដោយផ្ទាល់។

លោកបានស្នើបែបនេះ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តនៅខែមីនា ឆ្នាំ២០២២ ដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត នាយកស្តីទី នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង ស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត។

បន្ទាប់ពីថ្នាក់ដឹកនាំ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធនានា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយ នូវចំណុចដែលខ្វះ ចន្លោះនោះរួចមក, ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ បានថ្លែងថា រៀងរាល់កិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត អភិបាលក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមដោយផ្ទាល់ជាដាច់ខាត លើកលែងតែករណីចាំបាច់មិនអាច ខានបាន ទើបអាចចាត់តំណាង។ នេះមិនមែនមានន័យថា អភិបាលរងក្រុងស្រុកគ្រប់រូប ធ្វើការមិនបាននោះទេ ប៉ុន្តែពួកគេមិនមាន សិទ្ធិគ្រប់គ្រាន់ក្នុងដឹកនាំបញ្ជាការងាររួម។

លោកថា យើងដឹងហើយថា ការងារដឹកនាំ គឺមានតែ៣ នោះទេ ទី១-របបប្រជុំ ទី២-របបរាយការណ៍ និងទី៣-របបសុំយោបល់ ហើយដើម្បីបង្កើនការងារឱ្យកាន់តែមានភាពសកម្មជាងនេះទៅទៀតនោះ លោកបានដាក់ចេញនូវផែនការ សំខាន់ៗ មួយចំនួន ដើម្បីបន្តធ្វើការអនុវត្តន៍រួមមាន៖

*ទី១-សូមក្រុង ស្រុក មន្ទីរអង្គភាព ចូលរួមរៀបចំសោភណ្ឌភាព នៅតាមបណ្តាទីតាំងអង្គភាពរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមធ្វើអនាម័យ បរិស្ថាន និងរាល់នូវការរៀបចំអ្វីដែលមិនសមរម្យនៅមុខផ្ទះ ដើម្បីឱ្យភ្ញៀវទេសចរមានការគាំទ្រ ចូលមកខេត្តកាន់តែច្រើនឡើង។

*ទី២-ពាក់ព័ន្ធនឹងការធ្វើសំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ សូមឱ្យក្រុង ស្រុក មន្ទីរជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ និងធ្វើរបាយការណ៍មកខេត្ត ក្នុងករណីទប់ស្កាត់មិនបាន ហើយយើងនឹងកោះអញ្ជើញបុគ្គលនោះមកសម្របសម្រួលដោះស្រាយដោយផ្ទាល់ (ទាំងការចាក់ដីបិទផ្លូវទឹក និងការសាងសង់សំណង់អនាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាត) ទាំងអស់នេះគឺជាចំណុចប្រឈម ដែលទាមទារឱ្យមានការទប់ស្កាត់ជាបន្ទាន់)។

*ទី៣-សម្រាប់ក្រុមហ៊ុនដីឡូតិ៍ ស្រុកភ្នំក្រវាញ ដែលមានស្នាក់ការលក់នៅផ្សារភួពុយ ហើយគ្មានលិខិតអនុញ្ញាតនោះ រដ្ឋបាលខេត្តត្រូវធ្វើលិខិតទៅក្រុមហ៊ុន ដើម្បីផ្អាកការលក់បន្ត រងចាំការស្នើសុំសិទ្ធិស្របច្បាប់ ជុំវិញទីតាំងដីដែលជាកម្មសិទ្ធស្របច្បាប់របស់ក្រុមហ៊ុន។

*ទី៤-ចំពោះការប្រមូលចំណូល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែជំរុញ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បូករួមទាំងមន្ទីរអង្គភាពជំនាញដែលជាសេនាធិការ សូមធ្វើការប្រមូលចំណូលឱ្យបានល្អប្រសើរ កុំឱ្យមានការធ្លុះធ្លាយ ដែលនាំឱ្យបាត់ចំណូលរបស់រដ្ឋ។

*ទី៥-ពាក់ព័ន្ធនឹងសំណង់អនាធិបតេយ្យ ជុំវិញស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរក្រុង ត្រូវចុះធ្វើបច្ចុប្បន្នភាព និងយករបាយការណ៍ ដើម្បីធ្វើការដោះស្រាយគោលនយោបាយដីជូនពួកគាត់។ ចំពោះដីសាធារណៈរបស់រដ្ឋ ដែលត្រូវដោះស្រាយនោះ ថ្នាក់ដឹកនាំមន្ទីរជំនាញ រួមទាំងអាជ្ញាធរដែនដី ត្រូវធ្វើអនុបយោគទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យពួកគាត់មានសិទ្ធិកាន់កាប់ដីស្របច្បាប់។

*ទី៦-ជុំវិញបញ្ហាអង្គការក្រៅរដ្ឋាភិបាល ដែលយករូបភាពចែកអំណោយ មកធ្វើនយោបាយនៅមូលដ្ឋានរបស់ខ្លួននោះ អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ជម្រាបដល់ពួកគាត់ មិនឱ្យមានការជួបជុំ ដោយយកច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

*ទី៧-ចំពោះឡត៍ដុតសម្រាម អាជ្ញាធរស្រុក ត្រូវដោះស្រាយឱ្យអស់លទ្ធភាព ក្នុងការចាក់ដីកន្លែងដាក់ឡត៍ និងបរិវេណទីលានទុកដាក់សម្រាម។

*ទី៨-រដ្ឋបាលខេត្តពោធិ៍សាត់ នឹងបង្កើតក្រុមTelegramមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរជំនាញ អាជ្ញាមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីត្រួតពិនិត្យ សម្របសម្រួល និងដោះស្រាយបញ្ហាសម្រាមនេះ កុំឱ្យមានការកក់ស្ទះតទៅទៀត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.