ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

មេពន្ធដារ៖ ការបង់ពន្ធរបស់អ្នកជាប់ពន្ធ ជាការបរិច្ចាគជួយដល់ប្រជាជនទូទាំងប្រទេស អាចឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពព្យាបាលអ្នកជំងឺកូវីដ និងទិញវ៉ាក់សាំងចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ

មេពន្ធដារ៖ ការបង់ពន្ធរបស់អ្នកជាប់ពន្ធ ជាការបរិច្ចាគជួយដល់ប្រជាជនទូទាំងប្រទេស អាចឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពព្យាបាលអ្នកជំងឺកូវីដ និងទិញវ៉ាក់សាំងចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការបង់ពន្ធរបស់អ្នកជាប់ពន្ធ បានជួយឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពព្យាបាលអ្នកជំងឺកូវីដ១៩ និងទិញវ៉ាក់សាំងចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ។

ការលើកឡើងបែបនេះ របស់លោករដ្ឋមន្រ្ដីប្រតិភូរូបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ និងបទល្មើសពន្ធដារនិងបទល្មើសសម្អាតប្រាក់» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

លោក គង់ វិបុល បានថ្លែងថា ដោយសារតែមានការចូលរួមចំណែក ពីការបង់ពន្ធបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា បានធ្វើឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកស្រោចលើប្រជាពលរដ្ឋឲ្យមានសុវត្ថិភាពគ្រប់ៗគ្នា។

លោកបានបន្ថែមទៀតថា បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ កើតមានជារៀងរាល់ថ្ងៃក្តី ប៉ុន្តែអ្នកកើតមានសុខភាពដូចជាធម្មតា ហើយចំណាយពេលវេលាខ្លីក្នុងការព្យាបាល នេះដោយសារតែយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល បានទិញវ៉ាក់សាំងមកស្រោចលើប្រជាពរលដ្ឋគ្រប់រូប ដោយក្នុងនោះមានទាំងជនបរទេស មានអ្នកវិនិយោគ បានមកទទួលការចាក់វ៉ាក់សាំងដោយគិតថ្លៃ។

លោក គង់ វិបុល បានថ្លែងយ៉ាងដូច្នេះថា «ចំណូលដែលអ្នកជាប់ពន្ធបង់ពន្ធជូនរដ្ឋនេះ គឺបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋដែរ រាជរដ្ឋាភិបាលមានលទ្ធភាព ក្នុងការចំណាយព្យាបាលអ្នកកើតកូវីដ ដោយឥតគិតថ្លៃ មានលទ្ធភាពទិញវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជួយដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណ អ្នកជាប់ពន្ធទាំងឡាយ ដែលបានបង់ពន្ធក្នុងបរិកាដ៏លំបាកនេះ ជួយបរិច្ចាគប្រាប់ពន្ធរបស់អស់លោកអ្នក គឺមានន័យបរិច្ចាគជួយដល់សុខុមាលភាព ជួយដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងការព្យាបាល ទប់ស្កាត់ ការពារជំងឺដ៏កាចសាហាវនេះ»។

លោកបានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ អត្រានៃការចាក់វ៉ាក់សាំងរបស់កម្ពុជា គឺមានភាពខ្ពស់ក្នុងចំណោមប្រទេសធំៗមួយចំនួន ទាំងនេះបានដោយសារតែការចូលរួមចំណែករបស់អ្នកទាំងអស់គ្នា ដែលបានបង់ពន្ធជូនរដ្ឋ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៦៤៣,៨៤៨នាក់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.