ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

មន្ត្រីនគរបាលកំពុងមានជម្ងឺប្រចាំកាយ បានទទួលថវិកាចំនួន ៦,១១៩,០០០ រៀល ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនិងលោកស្រី!

មន្ត្រីនគរបាលកំពុងមានជម្ងឺប្រចាំកាយ បានទទួលថវិកាចំនួន ៦,១១៩,០០០ រៀល ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនិងលោកស្រី!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីនគរបាលកំពុងមានជម្ងឺប្រចាំកាយ បានទទួលថវិកាចំនួន ៦,១១៩,០០០ រៀល ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនិងលោកស្រី!

ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង
ថ្ងៃទី០៣ ខែ មីនា ឆ្នាំ០២២ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការ ងារធនធានមនុស្ស និងសហការី បាននាំយកថវិកា ចំនួន ៦,១១៩,០០០ រៀល (ប្រាំមួយលាន មួយរយដប់ប្រាំបួនពាន់រៀលគត់) របស់ លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងលោកស្រី ចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក កែវ សុជាតិ នាយរងការិយាល័យបណ្តុះបណ្តាល ដែលមានជម្ងឺប្រចាំកាយសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅក្នុង ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី វង្ស វិត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជូនចំពោះ លោក វរសេនីយ៍ឯក កែវ សុជាតិ ដែលជានិច្ចកាលលោកឧត្តមសេនីយ៍ស្នងការតែងតែយកចិត្តទុកដាក់ ពីជីវភាពនិងសុខទុក្ខរបស់កងកម្លាំងនៅក្រោមឱវាទ ពិសេសគឺកងកម្លាំងដែលមានជម្ងឺកំពុងសម្រាកព្យាបាល និងសូមជូនពរឆាប់ជាសះស្បើយពីរោគា និងមានកម្លាំងពលំ បានប្រកបកិច្ចការងារផ្សេងៗ ។

លោក វរសេនីយ៍ឯក កែវ សុជាតិ ក៏សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅទឹកចិត្ត មិនអាចកាត់ថ្លៃបាននូវការយកចិត្តមកលើក្រុមគ្រួសារលោក ក៏ដូចជាមន្ត្រីផ្សេងៗទៀត សូមគោរពជូនពរ ពុទ្ធពរ ៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖លោកចាន់ពុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.