ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញការជួយជ្រោមជ្រែងសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែមានភាពខ្ពស់ត្រដែត លេចធ្លោ និងត្រចះត្រចង់នៅលើឆាកជាតិ និងអន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញការជួយជ្រោមជ្រែងសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែមានភាពខ្ពស់ត្រដែត លេចធ្លោ និងត្រចះត្រចង់នៅលើឆាកជាតិ និងអន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំពឹងថា ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមជួយជ្រោមជ្រែង ផ្តល់កិច្ចសហការ និងឧបត្ថម្ភគាំទ្រដល់ការងារវប្បធម៌ថ្មីៗបន្ថែមទៀត ដើម្បីជ្រោងសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែមានភាពខ្ពស់ត្រដែត លេចធ្លោ និងត្រចះត្រចង់បន្ថែមទៀត ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

នេះបើតាមសារលិខិតសម្តេចតេជោ ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២៤ ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឈរលើស្មារតីសហការ និងទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងដៃគូជាតិនិងអន្តរជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាក នៃការបិទខ្ទប់ភូមិសាស្រ្ត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូដ-១៩ កាលពីឆ្នាំ២០២១កន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា «ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដែលបានចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់ការងារវប្បធម៌កន្លងមក ហើយខ្ញុំក៏សង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមជួយជ្រោមជ្រែង ផ្តល់កិច្ចសហការ និងឧបត្ថម្ភគាំទ្រដល់ការងារវប្បធម៌ថ្មីៗបន្ថែមទៀត ដើម្បីជ្រោងសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែមានភាពខ្ពស់ត្រដែត លេចធ្លោ និងត្រចះត្រចង់បន្ថែមទៀតទាំងនៅលើឆាកជាតិ និងអន្តរជាតិ ស្របតាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌”»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានយកឱកាសទិវាវប្បធម៌ជាតិ លើកទី២៤នេះ ដើម្បីរំលឹកដល់គុណូបការៈព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដែលព្រះអង្គបានលះបង់អស់ពីព្រះកាយពល ព្រះហឫទ័យ និងព្រះបញ្ញាញាណ រួមជាមួយនឹងបុព្វបុរសខ្មែរគ្រប់រូប ដែលបានបូជាលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាងក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែប និងមិនអាចកាត់ថ្លៃបាន ហើយដែលបានបន្សល់ទុកមករហូតដល់បច្ចុប្បន្ន។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឧទ្ទិសសមិទ្ធផលការងារវប្បធម៌ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជាបន្តបន្ទាប់ ព្រមទាំងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ ក្នុងឆ្នាំ២០២២នេះ ចំពោះដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានលាចាកលោកកន្លងទៅ និងសូមឱ្យវិញ្ញាណខន្ធលោកទាំងអស់បានទៅកាន់ទីបរមសុខ។

សម្តេចតេជោ ក៏បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តចំពោះមរតកមនុស្សរស់ និងអ្នកជំនាញផ្នែកសិល្បៈបុរាណខ្មែរទាំងអស់ ដែលកំពុងបន្តសកម្មភាពដ៏មានអត្ថន័យ និងមានតម្លៃដ៏ខ្ពង់ខ្ពស់នេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.